អាមេរិកជំរុញយ៉ាងខ្លាំងការជួយឧបត្ថម្ភហ្វីលីពីនក្នុងការកំទេចពួកឥស្លាមជ្រុលនិយម

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៧ កក្កដា រដ្ឋាភិបាលអាមេរិកបានបញ្ជូនយន្តហោះឃ្លាំ មើលចំនួន ២ គ្រឿងនិងអាវុធជាច្រើនប្រភេទទៅហ្វីលីពីនសំដៅជួយឧបត្ថម្ភ ប្រទេសអាស៊ី-អាគ្នេយ៍នេះក្នុងការប្រយុទ្ធប្រឆាំងនឹងពួកឥស្លាមជ្រុលនិយម។ 
អាមេរិកជំរុញយ៉ាងខ្លាំងការជួយឧបត្ថម្ភហ្វីលីពីនក្នុងការកំទេចពួកឥស្លាមជ្រុលនិយម - ảnh 1 អាមេរិកជំរុញយ៉ាងខ្លាំងការជួយឧបត្ថម្ភហ្វីលីពីនក្នុងការកំទេចពួកឥស្លាមជ្រុលនិយម

(VOVworld) – នាថ្ងៃទី ២៧ កក្កដា រដ្ឋាភិបាលអាមេរិកបានបញ្ជូនយន្តហោះឃ្លាំ មើលចំនួន ២ គ្រឿងនិងអាវុធជាច្រើនប្រភេទទៅហ្វីលីពីនសំដៅជួយឧបត្ថម្ភ ប្រទេសអាស៊ី-អាគ្នេយ៍នេះក្នុងការប្រយុទ្ធប្រឆាំងនឹងពួកឥស្លាមជ្រុលនិយម។ ថ្លែងមតិនៅពិធីប្រគល់ជូននៅទីក្រុងម៉ានីល ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ ហ្វីលីពីន លោក  Sung Kim និងរដ្ឋមន្ត្រីការពារជាតិហី្វលីពីន លោក Delfin Lorenzana បានឲ្យដឹងថា៖ យន្តហោះឃ្លាំមើល Cessna C208B រួមជាមួយគ្រឿង ឧបករណ៍ចាំបាច់ដែលមានតំលៃជាង ៣០ លានដុល្លាអាមេរិក នឹងចូលរួមការស្វែងរកបណ្ដាជនប្រដាប់អាវុធទាក់ទិនដល់អង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) ក៏ដូចជា ត្រួតពិនិត្យបណ្ដាខ្សែព្រំដែនលើសមុទ្រផងដែរ។ អាមេរិកក៏បានបញ្ជូន យន្តហោះឃ្លាំមើល P3 Orion ដើម្បីធ្វើសកម្មភាពនៅតំបន់ដែនអាកាសនៅ ទីក្រុង Marawi ក្នុងពេលនោះ ទាហានចំណុះកំលាំងពិសេសអាមេរិកប្រចាំនៅ តំបន់ Mindanao ក៏បញ្ជាយន្តហោះគ្មានអ្នកបើកបរដើម្បីជួយកងទ័ពហ្វីលីពីន កំណត់ទីតាំងរបស់ពួកជ្រុលនិយមផងដែរ។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅហ្វីលី ពីន លោក  Sung Kim បានឲ្យដឹងថែមទៀតថា៖ អាមេរិកបានចាប់ផ្តើមប្រគល់ គ្រាប់បែកនិងកាំជ្រួចចំនួន ១ ពាន់គ្រឿងរួមជាមួយកាំភ្លើងគ្រប់ប្រភេទរាប់រយ គ្រឿងដែលហ្វីលីពីនបានទិញ។ នាប៉ុន្មានខែខាងមុខ វ៉ាស៊ីនតោននឹងផ្ទេរប្រគល់ ឲ្យកងទ័ពហ្វីលីពីនប្រព័ន្ធតាមដានលើដែនអាកាសទៀតផង៕

ប្រតិកម្មទៅវិញ