អាមេរិក-ជប៉ុន-កូរ៉េខាងត្បូង នឹងរៀបចំ​សមយុទ្ធ "Freedom Edge" ជាលើកដំបូង

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២ ខែមិថុនា រដ្ឋមន្ត្រីការពារជាតិអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានជួបពិភាក្សាគ្នាអំពីវិធានការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី ដោយផ្តោតលើការពង្រីកទ្រង់ទ្រាយនៃការធ្វើសមយុទ្ធរួមក្នុងឆ្នាំនេះ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅខាងក្រៅនៃកិច្ចសន្ទនា Shangri-La លើកទី ២១ ដែលបានប្រព្រឹត្តិទៅនៅសិង្ហបុរី ចាប់ពីថ្ងៃទី ៣១ ខែឧសភាដល់ថ្ងៃទី ២ ខែមិថុនា។

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik និងសមភាគី លោក Lloyd Austin (អាមេរិក) និង Minoru Kihara (ជប៉ុន) បានយល់ព្រមធ្វើសមយុទ្ធត្រីភាគីមួយដែលមានឈ្មោះថា "Freedom Edge" នៅរដូវក្តៅនេះ ដែលក្នុងនោះ " Freedom " គឺជាពាក្យដំបូងក្នុងនាមសមយុទ្ធទ្វេភាគី “Freedom Shield” រវាងអាមេរិក និងកូរ៉េខាងត្បូង ខណៈដែល “Edge” គឺជាពាក្យចុងក្រោយក្នុងនាមសមយុទ្ធ “Keen Edge” រវាងអាមេរិក និងកូរ៉េខាងត្បូង។

អាមេរិក-ជប៉ុន-កូរ៉េខាងត្បូង នឹងរៀបចំ​សមយុទ្ធ "Freedom Edge" ជាលើកដំបូង - ảnh 1រដ្ឋមន្ត្រីការពារជាតិជប៉ុន Kihara Minoru ជាមួយសមភាគីអាមេរិក Lloyd Austin និងកូរ៉េខាងត្បូង លោក Shin Won-sik ។ រូបថត៖ Kyodo/TTXVN

សមយុទ្ធនេះនឹងប្រព្រឹត្តិទៅក្នុងវិស័យផ្សេងៗគ្នាជាច្រើន រួមទាំងការការពារដែនអាកាស ដែនសមុទ្រ ការប្រឆាំងនាវាមុជទឹក និងការគំរាមកំហែងក្រោមទឹក ក៏ដូចជាសមយុទ្ធតាមអ៊ីនធឺណែតផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិកូរ៉េខាងត្បូងមិនបានបញ្ជាក់ពីពេលវេលា និងទីតាំងជាក់លាក់នៃសមយុទ្ធនៅឡើយទេ៕


ប្រតិកម្មទៅវិញ