(VOVworld) – នាថ្ងៃទី ១៩ មិថុនា អាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានអំពាវនាវ ឲ្យសាធារណៈរដ្ឋប្រធាធិបតេយ្យប្រជាមានិតកូរ៉េអនុវត្តបណ្តាសកម្មភាពជាក់
ស្តែងសំដៅគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ ដើម្បីដូរយកការកែលំអរទំនាក់ទំនង
ជាមួយប្រទេសទាំង ៣ នេះ។ ក្នុងសេចក្តីថ្លែងការរបស់ក្រសួងការបរទេសអាមេរិក
ដែលបាននាំចេញបន្ទាប់ពីជំនួបត្រីភាគីនៅវ៉ាស៊ីនតោន ប្រទេសទាំង ៣ បានឯកភាព
លទ្ធភាពកែលំអរទំនាក់ទំនងជាមួយព្យុងយ៉ាង ប្រសិនបើប្រទេសនេះអនុវត្តសកម្មភាព
គ្មាននុយក្លេអ៊ែរក្នុងតំបន់។ ក្រៅពីនេះ ត្រីភាគីក៏បានអះអាងសេចក្តីថ្លែងការរួមនៃការ
ចរចារ ៦ ភាគីអំពីបញ្ហានុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ ដែលបានចុះ ហេត្ថលេខាលើនាថ្ងៃទី
១៩ កញ្ញា ឆ្នាំ ២០០៥ ជាថ្មីម្តង់ទៀត។ តាមនោះ ស.ប.ប.ក. ត្រូវអនុវត្តដ៏ត្រឹមត្រូវរាល់
សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សារសន្តិសុខ នៃ អ.ស.ប. កែលំអរទំនាក់ទំនងជាមួយ
កូរ៉េខាងត្បូងនិងដោះស្រាយបញ្ហាប្រជាពលរដ្ឋជប៉ុនដែលត្រូវបានចាប់ជាចំណាប់ខ្មាំង
នាពេលអតីតកាល។ ប្រទេសទាំង ៣ នឹងសហការយ៉ាងជិតស្និតជាមួយរុស្ស៊ីនិងចិនដើម្បី
ដោះស្រាយបញ្ហាលើឧបទ្វីប កូរ៉េ ផងដែរ៕
|
អាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានអំពាវនាវ ឲ្យសាធារណៈរដ្ឋប្រធាធិបតេយ្យប្រជាមានិតកូរ៉េអនុវត្តបណ្តាសកម្មភាពជាក់ ស្តែងសំដៅគ្មាននុយក្លេអ៊ែរ (Image: Vietnamplus) |