|
ព្រឹទ្ធសមាជិកអាមេរិកលោក Bob Corker (រូបថតៈ vietnam+) |
(VOV)_នាថ្ងៃទី៤ សីហា នៅរដ្ឋធានីហាណូយ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស
វៀតណាមឧត្តមសេនីយ៍ឯក Truong Quang Khanh បានទទួលជួបសន្ទនាជាមួយ
ព្រឹទ្ធសមាជិកអាមេរិក លោក Bob Corker មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការកិច្ចការ
បរទេសអាមេរិក ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម។ នៅក្នុងជំនួប
នេះ អនុរដ្ឋមន្ត្រី Truong Quang Khanh បានអះអាងថា៖ ក្នុងបរិយាកាសសន្តិភាព
រដ្ឋ កងទ័ពប្រជាជនវៀតណាមជានិច្ចកាលមានការយកចិត្តទុកដាក់ដល់ការ
អភិវឌ្ឍន៍ទំនាក់ទំនងការពារប្រទេសជាមួយប្រទេសនានាដែលក្នុងនោះមានអា
មេរិកផង។ ទាក់ទិនដល់បញ្ហាសមុទ្រខាងកើត លោកអនុរដ្ឋមន្ត្រីបានអះអាងនូវ
ការផ្តួចផ្តើមគំនិតមុនក៏ដូចជាក្រោយរបស់វៀតណាម នោះគឺដោះស្រាយជំលោះ
ដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ។រីឯខ្លួនវិញ ព្រឹទ្ធសមាជិក BobCorker បាន
អោយដឹងថា៖អាមេរិកកំពុងស្រាវជ្រាវ និងឈានទៅដល់ការលុបចោលបទហាម
ឃាត់លក់អាវុធសំរាប់វៀតណាម។ តាមលោក Bob Corker ថា៖ ការជំរុញទំនាក់
ទំនងរវាងវៀតណាមនិងអាមេរិក លើច្រើនវិស័យនឹងរួមចំណែកជំរុញស្ថិរភាព
សន្តិភាពនៅក្នុងតំបន់និងលើទូទាំងពិភពលោក។
នៅទីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើ
ច្រើនវិស័យ ដើម្បីរួមចំណែកពង្រឹងសន្តិភាពនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វីកផងដែរ៕