អាមេរិក៖ មន្ត្រីជាន់ខ្ពស់ពីររូបទៀតបានលាលែងពីតំណែង |
នាថ្ងៃទី ២២ មិនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា៖ទីប្រឹក្សាសន្តិសុខជាតិលោក H.RMcMaster បានយល់ព្រមលាលែងពីតំណែងហើយអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោក John Bolton គឺជាអ្នកជំនួស។ នៅបណ្ដាញសង្គម Twitter នោះ លោក Trump បានប្រកាសថា ចាប់ពីថ្ងៃទី ៩ មេសាខាងមុខ លោក John Bolton នឹងក្លាយជាទីប្រឹក្សាសន្តិសុខជាតិថ្មី។ លោក Trump បានថ្លែងអំណរគុណចំពោះការរួមវិភាគទានរបស់លោក H.RmcMaster ផងដែរ។
ក៏នាថ្ងៃដដែល មេធាវីជួរមុខរបស់លោក Donald Trump គឺលោក John Dowd បានប្រកាសលាលែងពីដំណែង ខណៈដែលមានព័ត៌មានថា៖ ថ្នាក់ដឹកនាំអាមេរិករូបនេះ មានផែនការផ្លាស់ប្ដូរក្រុមមេធាវីតំណាងទាំងស្រុងផដែរ៕