អាមេរិក ម៉ិកស៊ិកសម្រេចបានកិច្ចព្រមព្រៀងមួយស្តីពីការធ្វើចំណាកស្រុក

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៧ ខែមិថុនា (តាមម៉ោងតំបន់អាមេរិក) ប្រធានាធិបតីអាមេរិក លោក Donald Trump បានមានប្រសាសន៍ថា លោកបានព្យួរដោយគ្មានកាលកំណត់ចំពោះផែនការយកពន្ធបន្ថែមសំដៅទៅលើទំនិញម៉ិកស៊ិក បន្ទាប់ពីភាគីទាំងពីរសម្រេចបាន កិច្ចព្រមព្រៀងលើបញ្ហាធ្វើចំណាកស្រុក ។
 អាមេរិក ម៉ិកស៊ិកសម្រេចបានកិច្ចព្រមព្រៀងមួយស្តីពីការធ្វើចំណាកស្រុក - ảnh 1  អាមេរិក ម៉ិកស៊ិកសម្រេចបានកិច្ចព្រមព្រៀងមួយស្តីពីការធ្វើចំណាកស្រុក (រូបថតឧទាហរណ៍)

នៅលើបណ្តាញសង្គម Twitter លោក Trump បានសរសេរថា "ខ្ញុំសប្បាយចិត្ត ណាស់ដែលបានជូនដំណឹងដល់អ្នកទាំងអស់គ្នាថា អាមេរិកសម្រេចបាន កិច្ចព្រមព្រៀងមួយ ដែលបានចុះហត្ថលេខាជាមួយម៉ិកស៊ិក។ ការយកពន្ធគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១០ ខែមិថុនាខាងមុខ ដោយសំដៅលើម៉ិកស៊ិក។ ហេតុដូច្នេះហើយវានឹងត្រូវបានព្យួរដោយគ្មានកាលកំណត់ផងដៃរ។ រីឯប្រទេសម៉ិកស៊ិកវិញ ម៉ិកស៊ិកបានឯកភាពចាត់វិធានការដ៏តឹងតែង ដើម្បីរាំងស្កាត់ជនចំណាកស្រុកដោយមិនឱ្យឆ្លងកាត់ម៉ិកស៊ិក និងឆ្ពោះទៅកាន់ព្រំដែនភាគខាងត្បូងរបស់យើង។ កិច្ចព្រមព្រៀងនេះត្រូវបានបង្ហើយសំដៅរារាំងភាគច្រើន ឬក៏បញ្ចប់ការធ្វើចំណាកស្រុកខុសច្បាប់ពីម៉ិកស៊ិកទៅកាន់អាមេរិកផងដែរ "៕

ប្រតិកម្មទៅវិញ