អាមេរិក៖ ការប្រយុទ្ធប្រឆាំងនឹង IS នឹងអូសបន្លាយក្នុងរយៈពេលយូរអង្វែង

Chia sẻ
(VOVworld) – នាថ្ងៃទី ២៣ កញ្ញា ថ្លែងមតិចំពោះមុខមជ្ឈដ្ឋាន
អ្នកសារព័ត៌មានមុន ដំណើរទស្សនកិច្ចនៅទីក្រុង New York ដើម្បីចូលរួមសម័យប្រជុំពេញអង្គប្រចាំឆ្នាំ លើកទី ៦៩ នៃ
មហាសន្និបាត អ.ស.ប. ប្រធានាធាបតីអាមេរិក លោក 
Barack Obama វាយតំលៃខ្ពស់ចំពោះសហគមន៍អន្តរជាតិ
ក្នុងការប្រយុទ្ធប្រឆាំងនឹង “រដ្ឋ ឥស្លាមស្វ័យប្រកាស” (IS)
ទន្ទឹមនឹងនោះ បានទទួលស្គាល់ថា៖ ការប្រយុទ្ធប្រឆាំងនេះ នឹងអូសបន្លាយក្នុងរយៈពេលយូរអង្វែង។

អាមេរិក៖ ការប្រយុទ្ធប្រឆាំងនឹង IS នឹងអូសបន្លាយក្នុងរយៈពេលយូរអង្វែង - ảnh 1
អាមេរិក៖ ការប្រយុទ្ធប្រឆាំងនឹង IS នឹងអូសបន្លាយក្នុងរយៈពេលយូរអង្វែង (Image: VNA)

(VOVworld) – នាថ្ងៃទី ២៣ កញ្ញា ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មានមុន ដំណើរទស្សនកិច្ចនៅទីក្រុង New York ដើម្បីចូលរួមសម័យប្រជុំពេញអង្គប្រចាំឆ្នាំ
លើកទី ៦៩ នៃមហាសន្និបាត អ.ស.ប. ប្រធានាធាបតីអាមេរិក លោក  Barack Obama វាយតំលៃខ្ពស់ចំពោះសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹង “រដ្ឋ ឥស្លាម
ស្វ័យប្រកាស” (IS) ទន្ទឹមនឹងនោះ បានទទួលស្គាល់ថា៖ ការប្រយុទ្ធប្រឆាំងនេះ នឹងអូសបន្លាយក្នុងរយៈពេលយូរអង្វែង។ ប្រធានាធិបតី Obama បានឲ្យដឹងថែម
ទៀត ថា៖ ការចូលរួមរបស់ប្រទេសអារ៉ាប់ចំនួន ៥ ក្នុងការវាយប្រហារជាលើក
ដំបូងនារាត្រី តម្រង់ទៅលើមូលដ្ឋានរបស់ IS នៅស៊ីរី នារាត្រីថ្ងៃទី ២២ កញ្ញា
កន្លងមក គឺជាការខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិមិនមែនជាការខំប្រឹង
ប្រែងដោយឡែករបស់អាមេរិកទេ។ លោក Obama បានសន្យាប្តេជ្ញាតាមដាន
ការប្រយុទ្ធប្រឆាំងនឹង IS និងបណ្ដាក្រុមជ្រុលនិយមផ្សេងៗដែលមានទំនាក់ទំនង
ជាមួយអង្គការភេវរកម្ម al-Qaeda ដូចជាក្រុមប្រដាប់អាវុធ  Khorasan។ លោក
Obama បានព្រមានប្រជាជនអាមេរិកថា៖ នេះគឺជាសង្គ្រាមយូរអង្វែងនិងពោរពេញ
ទៅដោយការលំបាក៕

ប្រតិកម្មទៅវិញ