ប៉ូលីសម្នាក់នៅនឹងកន្លែងកើតហេតុ (រូបថត៖ AFP/TTXVN) |
យោងតាមប៉ូលីសនិងប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានអោយដឹងថានៅក្នុងការបាញ់ប្រហារទី ១ បានបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់និង ៥ នាក់ទៀតរង របួស។ ជនល្មើសបានអង្គុយនៅក្នុងឡានហើយបាញ់រះទៅលើជនរងគ្រោះ។ កន្លែងនៃការបាញ់ប្រហារនេះបានកើតឡើងនៅផ្លូវ Columbia Heights ដែលមានចម្ងាយប្រមាណ ៣ គីឡូម៉ែត្រពីសេតវិមានផងដែរ។
រីឯ ក្នុងការបាញ់ប្រហារទី ២ បានកើតឡើងក្នុងរយៈពេលប្រមាណ ១ ម៉ោងកន្លះក្រោយមក ដែលបណ្តាលឲ្យមនុស្សចំនួន ៣ នាក់ត្រូវបានបាញ់ប្រហារ និងម្នាក់ទៀតត្រូវបានស្លាប់។ ប៉ូលីសបានបញ្ជាក់ពីកន្លែងកើតហេតុនៃការបាញ់ប្រហារនេះគឺស្ថិតនៅអគារ ១៤០០ នៅមហាវិធី Rhode Island Boulevard ភាគខាងត្បូង Brookland ៕