អាមេនីនិងអាហ្សែបែហ្សង់ ចោទប្រកាន់គ្នាទៅវិញទៅមកពីបទរំលោភបំពានលើបទឈប់បាញ់

Chia sẻ
(VOVWORLD) - ទាំងអាមេនីនិងអាហ្សែបែហ្សង់បានចោទប្រកាន់គ្នាទៅវិញទៅមកពីបទរំលោភកិច្ចព្រមព្រៀងបន្ទាប់ពីបទឈប់បាញ់បានចូលជាធរមានចាប់ពីពេលថ្ងៃត្រង់ដដែល។
អាមេនីនិងអាហ្សែបែហ្សង់ ចោទប្រកាន់គ្នាទៅវិញទៅមកពីបទរំលោភបំពានលើបទឈប់បាញ់ - ảnh 1 អគារមួយត្រូវបានខូចខាតបន្ទាប់ពីការបាញ់ផ្លោងក្នុងពេលមានជម្លោះរវាងកងកម្លាំងអាមេនីនិងទាហានអាស៊ែបៃហ្សង់នៅទីក្រុង Stepanakert - រដ្ឋធានីនៃតំបន់ជម្លោះ Nagorny-Karabakh នៅថ្ងៃទី ៨ ខែតុលាឆ្នាំ ២០២០ ( រូបថត៖ AFP / VNA)

ករណីប៉ះទង្គិចគ្នានាពេលថ្មី បានធ្វើឱ្យ រញ្ជួយដ៏កក្រើកនៅតំបន់ជំលោះ Nagor no-Karabakh កាលពីថ្ងៃទី ១០ ខែតុលា ទោះបីជាប្រទេសអាមេនីនិងអាហ្សែបែហ្សង់បានឈានដល់សម្រេចបាននូចកិច្ចព្រមព្រៀងឈប់បាញ់មួយ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នារវាងប្រទេសទាំងពីរក៏ដោយ។

ទាំងអាមេនីនិងអាហ្សែបែហ្សង់បានចោទប្រកាន់គ្នាទៅវិញទៅមកពីបទរំលោភកិច្ចព្រមព្រៀងបន្ទាប់ពីបទឈប់បាញ់បានចូលជាធរមានចាប់ពីពេលថ្ងៃត្រង់ដដែល ។

ក្រសួងការពារជាតិអាមេនីបានឲ្យដឹង ថាកងកម្លាំងអាស៊ែបៃហ្សង់បានធ្វើការវាយប្រហារត្រឹមតែ ៥ នាទីប៉ុណ្ណោះបន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន។ ជាមួយគ្នានេះក្រសួងការពារជាតិអាស៊ែបៃហ្សង់ក៏បានចោទប្រកាន់កងកម្លាំងអាមេនីថាបានរំលោភបំពានលើកិច្ចព្រមព្រៀងឈប់បាញ់នៅពេលអនុវត្តការវាយប្រហារគ្នានៅតំបន់ Nagorny-Karabakh៕

ប្រតិកម្មទៅវិញ