អភិវឌ្ឍន៍សេវាកម្ម ៤G LTE ឆ្ពោះទៅផលប្រយោជន៍របស់អតិថិជន

Chia sẻ
(VOVWORLD) - នាថ្ងៃទី២៧ កក្កដា នៅរដ្ឋធានីហាណូយ សមាគមន៍ អ៊ីនធឺណែត វៀតណាមបានសហការជាមួយសម្ព័ន្ធក្រុមហ៊ុនទិន្នន័យអន្តរជាតិ IDG វៀត ណាមរៀបចំសិក្ខាសាលាអន្តរជាតិ ៤G LTE ក្រោមប្រធានបទ “អភិវឌ្ឍន៍សេវា កម្ម ៤G LTE ដោយសម្បូរបែបសំដៅនាំមកនូវគុណភាព ប្រសិទ្ធភាពសំរាប់អតិថិ ជន”។

  (VOVworld) - នាថ្ងៃទី២៧ កក្កដា នៅរដ្ឋធានីហាណូយ សមាគមន៍អ៊ីនធឺណែត វៀតណាមបានសហការជាមួយសម្ព័ន្ធក្រុមហ៊ុនទិន្នន័យអន្តរជាតិ IDG វៀត ណាមរៀបចំសិក្ខាសាលាអន្តរជាតិ ៤G LTE ក្រោមប្រធានបទ “អភិវឌ្ឍន៍សេវា កម្ម ៤G LTE ដោយសម្បូរបែបសំដៅនាំមកនូវគុណភាព ប្រសិទ្ធភាពសំរាប់អតិថិ ជន”។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Pham Hong Hai បានលើកច្បាស់ថា ឆ្នាំ២០១៧ជាពេលវេលាដើម្បី អភិវឌ្ឍន៍បណ្ដាញ ៤G យ៉ាងខ្លាំងក្លានៅវៀតណាម។ ទន្ទឹមនឹងនោះ សេវាកម្ម យ៉ាងច្រើនក្រៃលែងនឹងត្រូវបានអភិវឌ្ឍន៍ដោយឈរលើមូលដ្ឋាននៃអ៊ីនធឺណែត តភ្ជាប់ទាំងអស់ (IoT) ទីក្រុងឆ្លាត (smart city) និងទិន្នន័យធំ (big data) ជាដើម។ ដូច្នេះបានជា ការអភិវឌ្ឍន៍សេវាកម្ម ៤G LTE ឲ្យបានសម្បូរបែប មិនត្រឹមតែនាំ មកនូវចំណូលសំរាប់សហគ្រាសប៉ុណ្ណោះទេ ថែមទាំងជំរុញការអភិវឌ្ឍន៍ប្រព័ន្ធ អេកូឡូស៊ីនៅលើមូលដ្ឋាននោះទៀតផង៕

ប្រតិកម្មទៅវិញ