អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនឲ្យក្លាយទៅជាកម្លាំងចលករសំខាន់របស់ខឿនសេដ្ឋកិច្ច

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី២៩មិថុនានៅវិមានរដ្ឋ សភា ទីក្រុងហាណូយ គណៈកម្មាធិការ ចលនាមជ្ឈឹមនិងគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានរួមសហការរៀបចំសន្និសីទ ទូទាំងប្រទេសស្តីពីការសិក្សារៀនសូត្រនិងជ្រួតជ្រាបនូវសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី៥នីតិកាលទី១២របស់បក្ស។ 
អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនឲ្យក្លាយទៅជាកម្លាំងចលករសំខាន់របស់ខឿនសេដ្ឋកិច្ច - ảnh 1 នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋ មន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

        “ការកសាងនិងរៀបចំរបៀបរបបនៃយន្តការសេដ្ឋកិច្ចទីផ្សារទិសដៅសង្គម និយមនោះ ជាភារកិច្ចយុទ្ធសាស្ត្រ ជាចំណុចលោតផ្លោះសំខាន់ បង្កើតកម្លាំងចលករ និងបង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆាប់រហ័សប្រកប ដោយនិរន្តរភាព ជាពិសេស ក្នុងកាលៈទេសៈដែលបដិវត្តន៍ឧស្សាហកម្មលើកទី៤ កំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា។ ក្នុងនោះ ផ្តោតសំខាន់លើការពង្រឹងច្បាប់ស្តីពីដីធ្លី និង ផ្លាស់ប្តូរថ្មីការងារកសាងនិងអនុវត្តរាល់ផែនការអភិវឌ្ឍន៍ វិនិយោគសាធារណ និងការបែងចែកប្រភពកម្លាំងជាដើម”។

        នាយកររដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា រដ្ឋត្រូវកំណត់ ច្បាស់ថាសហគ្រាសជាកម្លាំងចលករសំខាន់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ៕

ប្រតិកម្មទៅវិញ