អភិវឌ្ឍន៍ធនធានមនុស្សផ្នែកភស្តុភារនៅវៀតណាមក្នុងតំបន់ដីសណ្ដទន្លេ Cuu Long

Chia sẻ
(VOVWORLD) - កាលពីម្សិលមិញ (ថ្ងៃទី ៤ ខែធ្នូ) នៅខេត្ត Tra Vinh សាកលវិទ្យាល័យ Tra Vinhបានសហការជាមួយសមាគមអភិវឌ្ឍន៍ធនធានមនុស្សផ្នែកភស្តុភារវៀតណាម (ហៅកាត់ថា VALOMA) ដើម្បីរៀបចំពិធីសម្ភោធសាខាសមាគមអភិវឌ្ឍន៍ធនធានមនុស្សផ្នែកភស្តុភារវៀតណាមនៅក្នុងតំបន់ដីសណ្ដទន្លេ Cuu Long និងទទួលស្គាល់សមាជិកថ្មី នៃ VALOMA។
អភិវឌ្ឍន៍ធនធានមនុស្សផ្នែកភស្តុភារនៅវៀតណាមក្នុងតំបន់ដីសណ្ដទន្លេ Cuu Long - ảnh 1សមាជិកនៃសមាគមអភិវឌ្ឍន៍ធនធានមនុស្សផ្នែកភស្តុភារវៀតណាមក្នុងតំបន់ដីសណ្តទន្លេ Cuu Long។ (រូបថត៖ Tra Vinh/VOV)

សាខា VALOMA នៅតំបន់ដីសណ្តទន្លេ Cuu Long ត្រូវបានបង្កើតឡើងដោយមានសមាជិកចំនួន ៣០ ដែលជាសហគ្រាសមកពីទីក្រុងហាណូយ ទីក្រុងហូជីមិញ និងខេត្តមួយចំនួននៅតំបន់ដីសណ្ដទន្លេ Cuu Long។ នៅក្នុងសន្និសិទនេះ សាខា VALOMA ក្នុងតំបន់ដីសណ្តទន្លេ Cuu Long បានទទួលយកសមាជិកចំនួន ១២ បន្ថែមទៀត; តែងតាំងសាកលវិទ្យាល័យត្រាវិញឱ្យកាន់តំណែងជាប្រធានសាខា VALOMA ក្នុងតំបន់ដីសណ្តទន្លេ Cuu Long អាណត្តិ ២០២១ - ២០២៤។

ក្នុងឱកាសនេះ ក៏មានសិក្ខាសាលាស្តីពី "តម្រូវការសម្រាប់ការអភិវឌ្ឍធនធានមនុស្សផ្នែកភស្តុភារនៅតំបន់ដីសណ្តទន្លេ Cuu Long" ផងដែរ៕

ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាលផ្នែកដឹកជញ្ជូន នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអនុញ្ញាតឱ្យបង្កើត VALOMA ដែលមានបេសកកម្មចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីរួមវិភាគទានដល់ការរីកលូតលាស់លឿន និងរឹងមាំនៃផ្នែកភស្តុភារ ស្របតាមទិសដៅរបស់រដ្ឋាភិបាល៕ 

ប្រតិកម្មទៅវិញ