អភិរក្សនិងលើកកម្ពស់តម្លៃនៃបេតិកភណ្ឌវប្បធម៌វៀតណាម

Chia sẻ
(VOVWORLD) - នាយករដ្ឋមន្រ្តីទើបបានអនុម័តលើកម្មវិធីស្តីពីការអភិរក្សនិងលើកកម្ពស់ប្រកបដោយនិរន្តរភាពនូវតម្លៃបេតិកភ័ណ្ឌវប្បធម៌របស់វៀតណាម ដំណាក់កាល ២០២១ - ២០២៥។ 

គោលដៅនៃកម្មវិធីគឺដើម្បីអភិរក្សនិងលើកកម្ពស់តម្លៃនៃបេតិកភណ្ឌ សំណង់ដែលមានសារៈ សំខាន់ថ្នាក់ជាតិ  មានអត្ថន័យនយោបាយវប្បធម៌ ប្រវត្តិសាស្ត្រនិងប្រពៃណីពិសេស ដែលរួមចំណែកដល់ការកសាងនិងអភិវឌ្ឍន៍វប្បធម៌និងប្រជាជនវៀតណាម ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។

ភារកិច្ចចម្បងនៃកម្មវិធីគឺដើម្បីសម្រេចផែនការអភិរក្ស ការជួសជុលនិងការស្តារឡើងវិញនូវបេតិកភណ្ឌ ដែលបានអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ចុះឈ្មោះ ក៏ដូចជា ផែនការការពារនិងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌អរូបី ឯកសារបេតិកភណ្ឌ ឯកសារមានតម្លៃសំខាន់ៗ។ ទន្ទឹមជាមួយគ្នានោះ កម្មវិធីមានភារកិច្ច អនុវត្តន៍កម្មវិធីបច្ចេកវិទ្យាព័ត៌មានក្នុងបេតិកភណ្ឌវប្បធម៌ លើកកម្ពស់គុណភាពប្រភពធនធានមនុស្ស និងផ្សព្វផ្សាយណែនាំនិងលើកកម្ពស់បេតិកភណ្ឌវប្បធម៌ទាំងក្នុងនិងក្រៅប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ