សិក្ខាសាលាបានទាក់ទាញការចូលរួមរបស់អ្នកជំនាញ អ្នកស្រាវជ្រាវ និងអ្នក គ្រប់គ្រងយ៉ាងច្រើនកុះករនៅមជ្ឈឹមនិងតំបន់។
ប្រទេសវៀតណាមមានជនជាតិចំនួន៥៤ ដែលក្នុងនោះក្រៅពីជនជាតិ Kinh (គីញ) និងជនជាតិ Hoa (ហ្វា) ចំនួនជនជាតិនៅសេសសល់សុទ្ធតែជាជនជាតិ ភាគតិច ដែលរស់នៅតាមតំបន់ភាគខាងជើង ភាគកណ្ដាល និងភាគខាងត្បូង ប្រទេស។ ការសាកល្បងនាបច្ចុប្បន្នគឺត្រូវតភ្ជាប់ការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ នៃសហគមន៍បណ្ដាជនជាតិភាគតិច ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ដើម្បីធ្វើបានការងារនេះ ត្រូវផ្លាស់ប្ដូរមនសិការក្នុងវិធីសាស្ត្រអភិក្រមនឹងគោល នយោបាយអភិរក្សវប្បធម៌របស់ជនជាតិភាគតិច ក៏ដូចជាផ្ដោតទៅលើបញ្ហា ប្រកបរបររកស៊ីរបស់សហគមន៍ជនជាតិ ភាគតិចផងដែរ។
តំណាងជាច្រើននៅសិក្ខាសាលាបានសង្កត់ធ្ងន់ថា បណ្ដាស្ថាប័ននិងសមត្ថ កិច្ចផ្នែកវប្បធម៌ ចាំបាច់ត្រូវយកចិត្តទុកដាក់ជាច្រើនថែមទៀតដល់ការវិនិយោគ សម្រាប់សហគមន៍ជនជាតិភាគតិច ជាពិសេសគឺបណ្ដាសិប្បករ ជាងរបរស្ទាត់ ជំនាញ ក្រុមជនជាតិភាគតិចដោយមានបរិមាណមនុស្សតិចតួច។ ទន្ទឹមនឹងនោះ ផ្ដោតទៅលើការអភិរក្សភាសា អក្សរ ពិធីបុណ្យប្រពៃណី ឧបករណ៍តន្ត្រី និង សម្លៀកបំពាក់របស់សហគមន៍ជនជាតិភាគតិចទៀតផង៕