អំពើហិង្សាក្នុងពន្ធនាគារនៅអេក្វាឌ័រ បណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់និងរងរបួស

Chia sẻ
(VOVWORLD) - មានអ្នកទោសយ៉ាងតិចចំនួណ ៦៨ នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសក្នុងរឿងប្រើអំពើហិង្សានៅពន្ធនាគារ Penitenciaria del Litoral ទីក្រុង Guayaquil ប្រទេសអេក្វាឌ័រ។ 

នេះក៏ជាទីកន្លែងកើតមានឡើងឧប្បត្តិហេតុស្រដៀងគ្នានេះដែរ ដែលបណ្តាលឲ្យអ្នកទោសចំនួន ១១៩ នាក់ត្រូវស្លាប់កាលពីខែកញ្ញាកន្លងមក។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ អភិបាលខេត្ត Guayas លោក Pablo Arosemena បានឲ្យដឹងថា ការប្រកួតប្រជែងរវាងក្រុមជួញដូរគ្រឿងញៀនបាននាំឲ្យមានឧបទ្ទវហេតុដូចពោលខាងលើនេះ។

សូមគូសបញ្ជាក់ថា ប្រព័ន្ធពន្ធនាគារក្នុងបណ្តាប្រទេសអាមេរិកខាងត្បូង រួមទាំងអេក្វាឌ័រ បានកើតមានអំពើហិង្សាបង្ហូរឈាមជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ចាប់តាំងពីដើមឆ្នាំមក អំពើហិង្សាក្នុងពន្ធនាគារបានធ្វើឲ្យអ្នកទោសរាប់រយនាក់ត្រូវស្លាប់។ ប្រធានាធិបតីអេក្វាឌ័រលោក Guillermo Lasso ក៏បានប្រកាសភាពអាសន្នក្នុងរយៈពេល ៦០ ថ្ងៃ ដើម្បីដោះស្រាយការបះបោរនៅក្នុងពន្ធនាគារ ដោយអនុញ្ញាតឱ្យកៀគរទាហាន កងទ័ព និងប៉ូលីសចំនួន ៣.៦០០នាក់ យាមល្បាតនៅក្នុងពន្ធនាគារចំនួន ៦៥ នៅទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ