អំពាវនាវឲ្យប្រជាជនផ្គត់ផ្គង់យ៉ាងសកម្មនិងដោយម្ចាស់ការនូវព័ត៌មានទាក់ទិនដល់ជម្ងឺរាតត្បាត

Chia sẻ

(VOVWORLD) - លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានអំពាវនាវឲ្យប្រជាជននៅតំបន់ កើតមានជម្ងឺ ប្រើប្រាស់ជាអតិបរមានូវឧបករណ៍ផ្សព្វផ្សាយសង្គម ដើម្បីផ្គត់ផ្គង់ ព័ត៌មានពាក់ព័ន្ធដល់ជម្ងឺរាតត្បាត។ ប្រការនេះមិនត្រឹមតែសំដៅការពារផ្ទាល់ខ្លួន ប៉ុណ្ណោះទេ ថែមទាំងធានាសុវត្ថិភាពសម្រាប់សហគមន៍ទាំងមូលទៀតផង។

អំពាវនាវឲ្យប្រជាជនផ្គត់ផ្គង់យ៉ាងសកម្មនិងដោយម្ចាស់ការនូវព័ត៌មានទាក់ទិនដល់ជម្ងឺរាតត្បាត - ảnh 1លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ផ្លាស់ប្ដូរមតិអំពីការតាមរកស្លាកស្នាមរបស់ករណីឆ្លង Covid-19។ (រូបថត៖ VGP)
នាព្រឹកថ្ងៃទី១ កុម្ភៈ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam បានស្ដាប់ក្រុមព័ត៌មានឆ្លើយតបលឿនការងារបង្ការ ប្រយុទ្ធ ប្រឆាំងនឹងជម្ងឺ Covid-19 ជម្រាបជូនអំពីការតាមរកស្លាកស្នាមរបស់ករណីឆ្លង វីរុសនាពេលកន្លងទៅ។
លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានអំពាវនាវឲ្យប្រជាជននៅតំបន់ កើតមានជម្ងឺ ប្រើប្រាស់ជាអតិបរមានូវឧបករណ៍ផ្សព្វផ្សាយសង្គម ដើម្បីផ្គត់ផ្គង់ ព័ត៌មានពាក់ព័ន្ធដល់ជម្ងឺរាតត្បាត។ ប្រការនេះមិនត្រឹមតែសំដៅការពារផ្ទាល់ខ្លួន ប៉ុណ្ណោះទេ ថែមទាំងធានាសុវត្ថិភាពសម្រាប់សហគមន៍ទាំងមូលទៀតផង។
គួរបញ្ជាក់ថា ក្រុមព័ត៌មានឆ្លើយតបលឿនការងារបង្ការ ប្រយុទ្ធប្រឆាំងនឹង Covid-19 មានអ្នកស្ម័គ្រចិត្តធ្វើការដោយផ្ទាល់ជាង១០០នាក់ រួមជាមួយអ្នក ស្ម័គ្រចិត្តជួយឧបត្ថម្ភតាមប្រព័ន្ធអនឡាញរាប់ពាន់នាក់ផ្សេងទៀតសំដៅផ្ទៀង ផ្ទាត់ព័ត៌មានពាក់ព័ន្ធដល់ករណី F1, F2, F3 នានា ដោយប្ដេជ្ញាចិត្តមិនបំភ្លេច ករណីណាមួយឡើយ៕

ប្រតិកម្មទៅវិញ