អនុសញ្ញាលេខ៩៨នាំមកនូវបរិយាកាសការងារប្រកបដោយស្ថិរភាពសម្រាប់ពលករនៅវៀតណាម

Chia sẻ
(VOVWORLD) - សិក្ខាសាលាប្រកាសការចូលរួមអនុសញ្ញាលេខ៩៨របស់អង្គការពលកម្មអន្តរជាតិ (ILO) និងពិគ្រោះយោបល់ដល់ផែនការអនុវត្តអនុសញ្ញានេះ បានប្រព្រឹត្តទៅនាថ្ងៃទី៦ កក្កដា នៅទីក្រុងហាណូយ ដោយការរៀបចំរបស់ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម។
អនុសញ្ញាលេខ៩៨នាំមកនូវបរិយាកាសការងារប្រកបដោយស្ថិរភាពសម្រាប់ពលករនៅវៀតណាម - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលា។

អនុសញ្ញាលេខ៩៨របស់ ILO ស្ដីពីការអនុវត្តគោលការណ៍នៃសិទ្ធិ បង្កើតសមាគមន៍និងសិទ្ធិនៃការចរចាជាសមូហភាព ត្រូវបានរដ្ឋសភាវៀត ណាមអនុម័តនាពេលកន្លងទៅ។ នាបច្ចុប្បន្ន វៀតណាមបានចូលរួមអនុ សញ្ញាអន្តរជាតិចំនួន២៥ ក្នុងនោះមាន ៧/៨ អនុសញ្ញាស្ដីពីគោលការណ៍ និងសិទ្ធិជាសារវ័ន្តនានាក្នុងវិស័យពលកម្មរបស់អង្គការ ILO។

ដើម្បីអនុវត្តអនុសញ្ញាលេខ៩៨ប្រកបដោយប្រសិទ្ធភាព អនុរដ្ឋមន្រ្តី ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក Le Quan បាន ចាត់ទុកថា ត្រូវការអនុវត្តបណ្ដាដំណោះស្រាយដោយព្រមៗគ្នា រួមទាំងការ ឃោសនា ផ្សព្វផ្សាយពីខ្លឹមសារនៃអនុសញ្ញា ស្រាវជ្រាវ កសាងគំរូទំនាក់ ទំនងពលកម្មដ៏សមស្របនិងប្រកបដោយប្រសិទ្ធភាពដោយឈរលើការ ចរចាជាសមូហភាព បណ្ដុះបណ្ដាលនិងលើកកំពស់សមត្ថភាពសម្រាប់ភាគី ពាក់ព័ន្ធនានាដល់ការចរចាជាសមូហភាព ព្រមទាំងកសាងមូលដ្ឋានទិន្ន ន័យព័ត៌មានដើម្បីបម្រើឲ្យការចរចាជាសមូហភាពសម្រេចបានប្រសិទ្ធភាពផងដែរ៕

ប្រតិកម្មទៅវិញ