លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ baoquocte.vn) |
ថ្លែងនៅកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh ប្រធាន គណៈកម្មាធិការ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការងារសមាហរណ កម្មអន្តរជាតិលើវិស័យនយោបាយ-សន្តិសុខ-ការពារជាតិក្នុងឆ្នាំកន្លងទៅ ដែលបានរួមចំណែកក្នុងការនាំទំនាក់ទំនងរវាងវៀតណាមជាមួយបណ្ដា ដៃគូកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជាសម្រេចដោយជោគជ័យ នូវភារកិច្ចជាប្រធានអាស៊ាន AIPA ហើយបន្សល់ទុកនូវសញ្ញាសម្គាល់ដ៏ សំខាន់ៗក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិអាណត្តិឆ្នាំ២០២០-២០២១ផងដែរ។ ដោយហេតុនេះ កិត្យា នុភាព តួនាទីនិងឋានៈរបស់វៀតណាមលើឆាកអន្តរជាតិត្រូវបានលើក កំពស់គួរឲ្យកត់សម្គាល់ក្នុងឆ្នាំ២០២០។
ពាក់ព័ន្ធដល់ភារកិច្ចក្នុងឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh មានការបញ្ជាដឹកនាំយ៉ាងដូច្នេះថា ការងារសមាហរណកម្មអន្តរ ជាតិលើវិស័យនយោបាយ-សន្តិសុខ-ការពារជាតិ ចាំបាច់ត្រូវអនុវត្តជាក់ ស្ដែងគោលមាគ៌ាស្ដីពីសមាហរណកម្មអន្តរជាតិ ដែលត្រូវបានចែងនៅក្នុង ឯកសារមហាសន្និបាតបក្សលើកទី១៣ ពង្រីកតួនាទីឈានមុខគេនៃវិស័យ ការទូត ក្នុងការរក្សាយ៉ាងរឹងមាំនូវបរិយាកាសសន្តិភាព ស្ថិរភាព ព្រមទាំង ទាញយកជាអតិបរមានូវប្រភពធនធានពីខាងក្រៅដើម្បីអភិវឌ្ឍប្រទេស ជាតិផងដែរ៕