អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម Bui Thanh Son ឆ្លើយសំភាសន៍សាព័ត៌មាន

Chia sẻ
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតីហ្វីលីពីនលោក Benigno Aquino ទី៣ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម Bui Thanh Son ឆ្លើយសំភាសន៍សាព័ត៌មាន - ảnh 1
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son


(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតីហ្វីលីពីនលោក Benigno
Aquino ទី៣ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និង លោកជំទាវនឹង
អញ្ជើញចូលរួមសន្និសីទថ្នាក់ដឹកនាំនៃវេទិការសហប្រតិបត្តិ ការសេដ្ឋកិច្ចអាស៊ី-
ប៉ាស៊ីហ្វិក (APEC) លើកទី២៣ ដែលនឹងរៀបចំឡើង នៅរដ្ឋធានីម៉ានីល ប្រទេស
ហ្វីលីពីនចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩វិច្ឆិកា ឆ្នាំ ២០១៥។ ក្នុងឱកាសនេះដែរ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានផ្តល់បទសំភាសន៍
ជាមួយសាព័ត៏មានឲ្យដឹងការដែល ហ្វីលីពីនបានជ្រើសរើសប្រធានបទសម្រាប់
ឆ្នាំ APEC ២០១៥ គឺ “អភិវឌ្ឍន៍ សេដ្ឋកិច្ចស្មើរគ្នា កសាងពិភពលោកមួយកាន់តែ
ស្រស់ស្អាត” ដោយផ្តោតលើ ចំណុចអាទិភាពចំនួន៤ រួមមាន ជម្រុញការផ្សារ
ភ្ជាប់សេដ្ឋកិច្ចតំបន់ បង្កើន​ការចូលរួមរបស់បណ្តាអង្គភាពអាជីវកម្មខ្នាតតូចនិង
មធ្យម (MSMEs) អភិវឌ្ឍ​ន៍ប្រភពធនធានមនុស្សនិងកសាងសហគមនិរន្តភាព
និងម្ចាស់ការ។ តាមលោក​ Bui Thanh Son ថា នេះជាបទពិសោធន៍ដែលយើង
ត្រូវសិក្សា ដើម្បី វៀតណាមត្រៀមរៀបចំឲ្យបានល្អ APEC ឆ្នាំ២០១៧នៅវៀត
ណាមនាពេល ខាងមុខ។ អនុរដ្ឋមន្ត្រី Bui Thanh Sonបានឲ្យដឹងថា ការទទួល
រៀបចំ APEC ឆ្នាំ2017  ជាគ្រឹះស្ថានកិច្ចការបរទេសដ៏សែនសំខាន់របស់វៀតណាម
ដល់ឆ្នាំ ២០២៥៕

ប្រតិកម្មទៅវិញ