អនុរដ្ឋមន្ត្រីការបរទេសអាមេរិក Wendy Sherman មកបំពេញទស្សនកិច្ចនៅវៀតណាម

លោក Pham Huan អ្នកយកព័ត៌មាន VOV នៅអាមេរិក
Chia sẻ
(VOVWORLD) - លោកស្រី Wendy Sherman ក៏នឹងប្រកាសការគាំទ្របន្ថែមរបស់សហរដ្ឋអាមេរិកសម្រាប់ប្រតិបត្តិការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម។ 
អនុរដ្ឋមន្ត្រីការបរទេសអាមេរិក Wendy Sherman មកបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1អនុរដ្ឋមន្ត្រីការបរទេសអាមេរិក Sherman  (រូបថត៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក)

ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៤ ខែមិថុនា អនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman នឹងបំពេញទស្សនកិច្ចនៅបណ្តាប្រទេសអាស៊ីចំនួន ៤ រួមទាំងប្រទេសវៀតណាមផងដែរ។ ចំណតទីមួយនៃការធ្វើដំណើររបស់លោកស្រី Wendy Sherman គឺប្រទេសកូរ៉េខាងត្បូង បន្ទាប់មកគឺហ្វីលីពីន ឡាវ និងវៀតណាម។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងហាណូយ លោកស្រី Wendy Sherman នឹងជួបធ្វើការជាមួយមន្ត្រីវៀតណាមមួយចំនួន រួមមានឧបនាយករដ្ឋមន្ត្រី លោក Le Van Thanh រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son និងអនុរដ្ឋមន្ត្រីការបរទេសលោក Ha Kim Ngoc ដំដៅគូសបញ្ជាក់ពីទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយ វៀតណាម-អាមេរិកក៏ដូចជា  ការគាំទ្ររបស់អាមេរិកចំពោះប្រទេសវៀតណាមមួយខ្លាំងមាំមួន វិបុលភាព និងឯករាជ្យ។ លោកស្រី Wendy Sherman ក៏នឹងប្រកាសការគាំទ្របន្ថែមរបស់សហរដ្ឋអាមេរិកសម្រាប់ប្រតិបត្តិការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម។ លោកស្រី Wendy Sherman ក៏នឹងពិភាក្សាជាមួយអ្នកតំណាងផ្នែកឯកជននៅវៀតណាមអំពីការស្តារឡើងវិញនៃខ្សែសង្វាក់ផ្គត់ផ្គង់ ហើយនឹងចូលរួមជាមួយរដ្ឋមន្ត្រីកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan បង្ហាញមុខគម្រោងនៃស្ថាប័នអភិវឌ្ឍន៍អន្តរជាតិអាមេរិក  (USAID) ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃនៅក្នុងប្រទេសវៀតណាម។

លើសពីនេះទៀត ក្នុងអំឡុងពេលស្នាក់នៅទីក្រុងហូជីមិញ លោកស្រី Wendy Sherman នឹងជួបជាមួយលេខាគណៈកម្មាធិការបក្សទីក្រុង លោក Nguyen Van Nen និងថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យ Fulbright ផងដែរ៕

ប្រតិកម្មទៅវិញ