អនុម័តលើផែនការធ្វើតេស្តរក SARS-CoV-2 ក្នុងដំណាក់កាលនៃជំងឺរាតត្បាតកូវីដ ១៩

Chia sẻ
(VOVWORLD) - ផែនការធ្វើតេស្តរក SARS-CoV-2 មានគោលដៅរួម គឺរកឃើញករណី កូវីដ ១៩ ក្នុងលក្ខណៈទាន់ពេលវេលាដើម្បីធ្វើការពិនិត្យ ដាក់នៅដាច់ដោយ ឡែក និងព្យាបាល។

ថ្ងៃទី ២១ ខែកញ្ញា ក្រសួងសុខាភិបាលវៀតណាម បានអនុម័តលើផែនការធ្វើ តេស្តដើម្បីរកអ្នកឆ្លង  SARS-CoV-2 ក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ ១៩។ ឯកសារនេះគឺជាមូលដ្ឋានសម្រាប់អង្គភាពនានា រៀបចំផែនការធ្វើតេស្តរកអ្នកឆ្លង SARS-CoV-2  ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ ឆ្លងក្នុងតំបន់។ យោងតាមផែនការ គិតត្រឹមថ្ងៃទី ១៣ ខែកញ្ញានេះ នៅទូទាំងប្រទេស មានមន្ទីរពិសោធន៍ចំនួន ១៣៧ ដែលមានសមត្ថភាពពេញលេញអាចរកឃើញ SARS-CoV-2 ដោយប្រើបច្ចេកទេស Realtime RT-PCR និងបន្ទប់ចំនួន ៧៥  ត្រូវបានអនុញ្ញាតិអោយធ្វើតេស្ត កូវីដ ១៩ ដែលមានសមត្ថភាពធ្វើតេស្តលើកពី ៤០.៥៥០ សំណាក/ថ្ងៃ។ ផែនការធ្វើតេស្តរក SARS-CoV-2 មានគោលដៅរួម គឺរកឃើញករណីឆ្លងជំងឺ កូវីដ ១៩ ឲ្យបានទាន់ពេលវេលាដើម្បីធ្វើការពិនិត្យ ដាក់នៅដាច់ដោយឡែកនិងធ្វើការព្យាបាល៕

ប្រតិកម្មទៅវិញ