អនុម័តទៅលើពង្រាងពិធីសារលើកទី៣ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគលើគ្រប់វិស័យអាស៊ាន |
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចុះហត្ថលេខាលើសេចក្ដីសម្រេចចិត្ត អនុម័តទៅលើខ្លឹមសារ ពង្រាងពិធីសារលើកទី៣ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគលើគ្រប់វិស័យអាស៊ាន (ACIA)។ នាថ្ងៃទី៣១កក្កដាឆ្នាំ២០១៧ សេចក្ដីសម្រេចចិត្តលេខ៦៧ រដ្ឋាភិបាលបានអនុម័តទៅលើខ្លឹមសារពង្រាងពិធីសារលើកទី២ធ្វើវិសោធនកម្ម ACIA ។
ACIA បានចុះហត្ថលេខានាថ្ងៃទី២៦ កុម្ភះ ឆ្នាំ ២០០៩និងមានសុពលភាពចាប់ពីថ្ងៃទី២៩មិនាឆ្នាំ២០១២តទៅ សំដៅជំរុញដំណើរការកសាងមណ្ឌលវិនិយោគសេរីភាព បើកទ្វារ តម្លារភាព និងធ្វើសមាហរណកម្មក្នុងអាស៊ានដើម្បីសម្រេចបានគោលដៅកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នាឆ្នាំ ២០១៥៕