អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man ប្រគល់អំណោយជូនវីរៈអ្នកម្តាយវៀតណាមនិងអ្នកទទួលផលគោលនយោបាយនៅខេត្ត Cao Bang

Chia sẻ

(VOVWORLD) - អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man សង្ឃឹមថា បណ្តាគ្រួសារបន្តអប់រំកូនៗចៅៗ ព្រមទាំងលើកទឹកចិត្តប្រជាជនក្នុងមូលដ្ឋានរក្សានិងលើកកម្ពស់ប្រពៃណីបដិវត្តន៍។

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man ប្រគល់អំណោយជូនវីរៈអ្នកម្តាយវៀតណាមនិងអ្នកទទួលផលគោលនយោបាយនៅខេត្ត Cao Bang - ảnh 1អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់វីរៈអ្នកម្តាយវៀត ណាម Ngo Thi Khua នៅភូមិ ៤ ឃុំ Vinh Quang ទីក្រុង Cao Bang (រូបថត៖ TTXVN)

បក្ស រដ្ឋ និងប្រជាជនតែងតែចងចាំជានិច្ចនូវការរួមវិភាគទាន ការលះបង់និងគុណបំណាច់ដ៏ធំធេងរបស់ជនជំនាន់មុន ដែលបានលះបង់ និងពលីកម្មខ្លួនឯងក្នុងសង្គ្រាមតស៊ូដណ្តើមឯករាជ្យ និងសេរីភាពជូនជាតិមាតុភូមិ។ នេះគឺជាការអះអាងរបស់អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man នាថ្ងៃទី ១៣ កក្កដា ខណៈពេលអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយជូនចំពោះ វីរៈអ្នកម្តាយវៀតណាម អ្នកទទួលផល គោលនយោបាយនៅខេត្ត Cao Bang ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃទិវាយុទ្ធជនពិការ យុទ្ធជន ពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២២)។

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man សង្ឃឹមថា បណ្តាគ្រួសារបន្តអប់រំកូនៗចៅៗ ព្រមទាំងលើកទឹកចិត្តប្រជាជនក្នុងមូលដ្ឋានរក្សានិងលើកកម្ពស់ប្រពៃណីបដិវត្តន៍។

លោកអនុប្រធានរដ្ឋសភាក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋានបន្តអនុវត្តន៍ឱ្យបានល្អនូវរបប និងគោលនយោបាយអនុគ្រោះរបស់បក្ស និងរដ្ឋសម្រាប់ប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍ក្នុងខេត្ត។ ទន្ទឹមជាមួយគ្នានោះ អនុវត្តន៍ចលនា “តបស្នងសងគុណ” ឲ្យកាន់តែល្អជាងទៀត ពង្រឹងការឃោសនា អប់រំ លើកកម្ពស់ការយល់ដឹង និងកំណត់ថា ការអនុវត្តគោលនយោបាយអនុគ្រោះសម្រាប់ជនមានគុណូបការៈ គឺជាភារកិច្ចជាប្រចាំនិងយូរអង្វែងនៃប្រព័ន្ធនយោបាយ និងសង្គមទាំងមូល៕

ប្រតិកម្មទៅវិញ