អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu អញ្ជើញចូលរួមកម្មវិធី “បុណ្យតេតជួបជុំគ្នា” នៅខេត្ត Thanh Hoa

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី១២ ខែមករា នៅក្រុមហ៊ុនស្បែកជើង Rollsport ២ វៀត ណាម នៅតំបន់ឧស្សាហកម្ម Hoang Long ទីក្រុង Thanh Hoa នោះ សហព័ន្ធ ពលកម្មខេត្ត Thanh Hoa បានរៀបចំកម្មវិធី “បុណ្យ តេតជួបជុំគ្នា” ឆ្នាំ២០១៩ សម្រាប់កម្មករនិងពលករ។
អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu អញ្ជើញចូលរួមកម្មវិធី “បុណ្យតេតជួបជុំគ្នា” នៅខេត្ត Thanh Hoa - ảnh 1អនុប្រធានរដ្ឋសភាលោក Uong Chu Luu ជូនអំណោយបុណ្យតេតឆ្នាំ២០១៩សម្រាប់ប្រជាជននៅខេត្ត Thanh Hoa (រូបថត៖ TTXVN) 


នៅកម្មវិធីនេះ សហព័ន្ធពលកម្មខេត្ត Thanh Hoa បានប្រគល់អំណោយ បុណ្យតេតចំនួន៤០០ ចំណែកជូនពលករដែលមានស្ថានភាពរស់នៅលំបាក ហើយផ្ដល់ទឹកប្រាក់ចំនួន១ពាន់៥រយលានដុងដើម្បជួយឧបត្ថម្ភដល់សមាជិក សហជីពចំនួន៤២នាក់កសាងនិងជួសជុលផ្ទះសម្បែងផងដែរ។

        អញ្ជើញថ្លែងនៅពិធីនេះ អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្មករ ពលករ សហគ្រាស និងស្ថាប័នសមត្ថកិច្ចនានានៅខេត្ត Thanh Hoa។ លោកបានស្នើថា ដោយពង្រីក នូវស្មារតីនោះ កម្មករ ពលករ សហគ្រាសនិងស្ថាប័នសមត្ថកិច្ចទាំងអស់ក្នុងខេត្ត ចាំបាច់ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងឆ្នាំ២០១៩ ដើម្បីលើកស្ទួយជីវភាពរស់ នៅរបស់កម្មករ ព្រមទាំងបង្កើតការងារធ្វើបន្ថែមទៀតសម្រាប់ពលករនៅក្នុងខេត្ត ផងដែរ៕

ប្រតិកម្មទៅវិញ