អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយអគ្គសវនកររបស់រាជ្យវង្សានុវង្សប៊ុយតង់

Chia sẻ

(VOVworld) - នារសៀលថ្ងៃទី៥ សីហា អនុប្រធានរដ្ឋ
សភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បាន
ទទួលជួបសន្ទនាជាមួយអគ្គសវនកររបស់រាជ្យវង្សានុ
វង្សប៊ុយតង់លោក Dasho Ugen Chewang ដែលកំពុង
មានដំណើរទស្សនកិច្ចនៅវៀតណាម។

(VOVworld) - នារសៀលថ្ងៃទី៥ សីហា អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី
Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយអគ្គសវនកររបស់រាជ្យវង្សានុវង្ស
ប៊ុយតង់លោក Dasho Ugen Chewang ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។
នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា តាំងពីពេលបង្កើតទំនាក់ទំ
នងកាទូតនាថ្ងៃទី១៩មករា ឆ្នាំ២០១២កន្លងមក សវនកម្មរដ្ឋវៀតណាមនិងសវនកម្ម
រាជ្យវង្សានុវង្សប៊ុយតង់​ បានបង្កើតទំនាក់ទំនងសហប្រតិបតិ្តការយ៉ាងសកម្ម តាមរយៈ
ការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ និងចែករំលែកបទពិសោធន៍ក្នុងវិស័យសវនកម្ម
សាធារណៈជាដើម។លោកស្រីជឿជាក់ថា នាពេលខាងមុខ ទំនាក់ទំនងរវាងប្រទេស
ទាំង២និយាយរួមក៏ដូចជារវាងស្ថាប័នសវនកម្មជាតិទាំង២និយាយដោយឡែក នឹង
អភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធិភាព តាមនោះបង្កើនចំណងមិត្តភាពនិងការយល់ដឹង
គ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំង២។

អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយអគ្គសវនកររបស់រាជ្យវង្សានុវង្សប៊ុយតង់ - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ក្នុងជំនួបសន្ទនា
ជាមួយអគ្គ សវនកររបស់រាជ្យវង្សានុវង្សប៊ុយតង់លោក Dasho Ugen Chewang
រីឯខ្លួនវិញ លោក Dasho Ugen Chewang មានគោលបំណងថា នាពេលខាងមុខ ស្ថាប័នសវនកម្មរដ្ឋវៀតណាមនិងស្ថាប័នសវនកម្មរាជ្យវង្សានុវង្សប៊ុយតង់ និងបន្ត
បង្កើនកិច្ចសហប្រិតបត្តិការ ការផ្លាស់ប្ដូរគណៈប្រតិភូនិងចែករំលែកបទពិសោធន៍
ក្នុងវិស័យឯកទេសថែមទៀត៕

ប្រតិកម្មទៅវិញ