អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយនាយិការធនាគាពិភពលោកប្រចាំនៅវៀតណាម

Chia sẻ

(VOVworld) - នារៀលថ្ងៃទី២៣ កក្កដា អនុប្រធានរដ្ឋ
សភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បាន
ទទួលជួបសន្ទនាជាមួយនាយិការធនាគាពិភពលោក
ប្រចាំនៅវៀតណាមលោក​ស្រី Victoria Kwakwa។

អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយនាយិការធនាគាពិភពលោកប្រចាំនៅវៀតណាម - ảnh 1
នាយិការធនាគាពិភពលោកប្រចាំនៅវៀតណាមលោកស្រី Victoria Kwakwa


(VOVworld) - នារៀលថ្ងៃទី២៣ កក្កដា អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen
Thi Kim Ngan បានទទួលជួបសន្ទនាជាមួយនាយិការធនាគាពិភពលោកប្រចាំនៅវៀត
ណាមលោក​ស្រី Victoria Kwakwa។នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បាន
ថ្លែងអំណរគុណលោកស្រី Victoria Kwakwa ដោយបានរួមចំណែកយ៉ាងសកម្មដើម្បី
វៀតណាមបន្តរក្សាប្រភាពទុនកម្មីអាទិភាព (IDA)របស់សមាគមន៍អភិវឌ្ឍន៍អន្តរជាតិ
ចំណុះធនាគាពិភពលោក។លោកស្រី Nguyen Thi Kim Ngan បានវាយតំលៃខ្ពស់ចំពោះ
យុទ្ធសាស្រ្តដៃគូជាតិរវាងវៀតណាមនិងធនាគាពិភពលោកក្នុងដំណាក់កាលពីឆ្នាំ
២០១២ដល់ឆ្នាំ២០១៦និងការដែលធនាគាពិភពលោកបានផ្ដល់ឲ្យវៀតណាមប្រភព
ទុនសកម្មីអាទិភាពចំនួន៤,២ពាន់លានដុល្លារអាមេរិក។លោកស្រីបានស្នើរឲ្យធនាគា
ពិភពលោក បន្តបណ្ដាសកម្មភាពពិគ្រោះគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
សំរាប់វៀតណាម រួមចំណែកជួយឧបត្ថម្ភវៀតណាមសម្រេចគោលដៅអភិវឌ្ឍន៍នាឆ្នាំ
២០២០។
រីឯខ្លួនវិញ លោកស្រី Victoria Kwakwa បានអះអាងថា ធនាគាពិភពលោកសន្យានឹង
បន្តជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ និងសហប្រតិបតិ្តការយ៉ាងជិតស្និទ្ធ
ជាមួយបណ្ដាស្ថាប័ននៃរដ្ឋសភាវៀតណាមសំដៅលើកកំពស់សមត្ថភាពគ្រប់គ្រងនិង
កសាងច្បាប់ផងដែរ៕

ប្រតិកម្មទៅវិញ