អនុប្រធានរដ្ឋសភា អញ្ចើញចូលរួមសន្និសីទប្រធានរដ្ឋសភាអាស៊ី-អឺរ៉ុបនៅកូរ៉េខាងត្បូង |
នាថ្ងៃទី២៧មិថុនា សន្និសីទប្រធានរដ្ឋសភាអាស៊ី-អឺរ៉ុប (MSEAP) លើកទីពីរ ដោយប្រធានបទ៖ជំរុញកិច្ចសហប្រតិបត្តិការអន្តរសភា ដើម្បីភាពសម្បូររុងរឿងរួមក្នុងតំបន់អាស៊ី-អឺរ៉ុប ដែលប្រព្រឹត្តទៅនៅទីក្រុងSeoul (ប្រទេសកូរ៉េខាងត្បូង) ក្រោមអធិបតីភាពរបស់ប្រធានឌុយម៉ាជាតិរុស្ស៊ី លោក Vyacheslav Vododin និងប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Chung Sye Kyun។ គណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយលោក Uong Chu Luu អនុប្រធានរដ្ឋសភា បានអញ្ជើញចូលរួម MSEAP។ថ្លែងមតិនៅសន្និសីទ អនុប្រធានរដ្ឋសភា លោក Uong Chu Luu បានសង្កត់ធ្ងន់ថា៖ វៀតណាមត្រៀមខ្លួនជាស្រេចចូលរួមយ៉ាងសកម្ម ម្ចាសការចូលក្នុងដំណើការធ្វើសមាហរណកម្មក្នុងតំបន់និងអន្តរជាតិ តភ្ជាប់ជាមួយបណ្ដាខឿនសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប។ វៀតណាមក៏មានគោលបំណងសហប្រតិបត្តិការជិតស្និទ្ធជាមួយបណ្ដាប្រទេសអាស៊ី-អឺរ៉ុបក្នុងវិស័យអប់រំ បណ្ដុះបណ្ដាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផងដែរ។
នៅខាងក្រៅ MSEAP អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu ក៏មានជំនួបសន្ទនាទ្វេភាគីមួយចំនួនផងដែរ៕