|
អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong ជូនអំណោយសម្រាប់
គ្រួសារគោល នយោបាយនីស្រុកBa Vi ហាណូយ |
(VOVworld)-នាថ្ងៃទី២៦កក្កដា អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi
Phong បានអញ្ជើញទៅសាកសួរសុខទុកនិងជូនអំណោយសម្រាប់ គ្រួសារគោល
នយោបាយនៅស្រុក Ba Vi ជាយទីក្រុងហាណូយ។ នៅទីនេះ លោកស្រី Tong Thi
Phong បានសម្តែងក្តីការដឹងគុណចំពោះយុទ្ធជនពិការ គ្រួសារយុទ្ធជនពលី ដែល
មានការរួមចំណែកក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិ ព្រមទាំងអះអាងថា បក្ស
រដ្ឋ និងប្រជាជនវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ ដល់បណ្តាយុទ្ធជន ពិការ និងគ្រួសារយុទ្ធជនពលី។ នោះគឺជាប្រពៃណី “ផឹកទឹកនឹកដល់ ប្រភពដើម” របស់
ជនជាតិវៀតណាម។ លោកស្រីអនុប្រធានរដ្ឋសភាមានបំណងថា យុទ្ធជនពិការ និងគ្រួសារយុទ្ធជនពលី បន្តពង្រីកប្រពៃណីស្នេហាជាតិ ព្រមទាំង ស្នើរគណៈ
កម្មាធិការបក្ស រដ្ឋអំណាចស្រុក Ba Vi មានសកម្មភាពលើកទឹកចិត្ត ជួយ
ឧបត្ថម្ភសាចញ្ញត្តិរបស់គ្រួសារគោលនយោបាយជារឿយៗផងដែរ៕