អនុប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមសន្និសីទកំពូលនារីទូទាំងពិភពលោកលើកទី២៥

Chia sẻ
(VOVworld) - ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ឧសភា អនុ
ប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បាន
ដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួម សន្និ
សីទកំពូលនារីទូទាំងពិភពលោកលើកទី២៥ នៅ
ទីក្រុង Sao Paulo របស់ ប្រទេសប្រេស៊ីល។
(VOVworld) - ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ឧសភា អនុប្រធានរដ្ឋវៀតណាមលោកស្រី
Nguyen Thi Doan បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមសន្និសីទកំពូល
នារីទូទាំងពិភពលោកលើកទី២៥ នៅទីក្រុង Sao Paulo របស់ ប្រទេសប្រេស៊ីល។
ថ្លែងមតិនៅពិធីបើកនិងសន្និសីទកាសែត លោកស្រី Nguyen Thi Doan បានអះអាង
ថា សន្និសីទនេះបានក្លាយទៅជាស្ពានតភ្ជាប់ដ៏ជាក់ស្ដែង១ រវាងរដ្ឋនិងអង្គភាព
អាជីវកម្ម សំដៅជំរុញការផ្ដើមគំនិតសហប្រតិបតិ្តការសេដ្ឋកិច្ចនានា ជាពិសេស
គឺលើកទឹកចិត្តតួនាទីនិងការរួមវិភាគទានរបស់អាជីវករជានារី ក្នុងការអភិវឌ្ឍន៍
សេដ្ឋកិច្ចប្រទេសជាតិក៏ដូចជាសេដ្ឋកិច្ចទូទាំងពិភពលោកផងដែរ។
អនុប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមសន្និសីទកំពូលនារីទូទាំងពិភពលោកលើកទី២៥ - ảnh 1
ប្រធានសន្និសីទកំពូលនារីទូទាំងពិភពលោកប្រគល់ជូនអនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan (ខាងស្វាំ) រង្វាន់ថ្នាក់ដឹកនាំរដ្ឋទូទាំងពិភពលោកដើម្បីការខំប្រឹងប្រែងលលើកកំពស់
សិទ្ធិអំណាចសំរាប់នារី (រូបថត៖TTXVN)

ក្នុងឱកាសនេះដែរ លោកស្រីអនុប្រធានរដ្ឋ ក៏បានលើកត្រដែតរាល់សមិទ្ធិសំ
ខាន់ៗ របស់វៀតណាមក្នុងការធានាសមភាពភេទ លើកកំពស់តួនាទីនិងពង្រីក
សមត្ថភាពច្នៃប្រឌិតរបស់នារី។លោកស្រីបានអំពាវនាវឲ្យសន្និសីទរួមដៃរៃអង្គាស
ជួយជ្រោមជ្រែងនារីនេប៉ាល់ ដែលរងការជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដោយការរញ្ជួយ
ដីកន្លងទៅ។

នាថ្ងៃដដែល លោកស្រីអនុប្រធានរដ្ឋ Nguyen Thi Doan បានជួបសន្ទនាជាមួយ
ប្រធានគណៈបក្សកុម្មុយនិស្តប្រេស៊ីលលោក Renato Rabelo និងអភិបាលទីក្រុង
Sao Paulo លោក Fernando Haddad។នៅបណ្ដាជំនួបនេះ លោកស្រី Nguyen Thi
Doan បានអះអាងថា បក្សកុម្មុយនិស្តវៀតណាមមានគោលបំណងបន្តបង្កើន ទំនាក់ទំនងសហប្រតិបតិ្តការជាមួយគណៈបក្សកុម្មុយនិស្តប្រេស៊ីល ព្រមទាំង វៀតណាមមានគោលបំណងអភិវឌ្ឍន៍ទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយ ប្រេស៊ីលនិយាយរួមនិងជាមួយទីក្រុង Sao Paulo និយាយដោយឡែកផងដែរ៕

ប្រតិកម្មទៅវិញ