ប្រភព៖ WB |
កម្មវិធីឌីជីថលនីយកម្មទូលំទូលាយនៅអាហ្រ្វិកខាងកើតនិងអាហ្វ្រិកខាងត្បូង ឬ IDEA ត្រូវបានបង្ហាញមុខកាលពីសប្តាហ៍មុន ដែលនឹងផ្តោតលើការដោះស្រាយបញ្ហាប្រឈមឌីជីថលទូទៅ រួមទាំងការគ្របដណ្តប់អ៊ីនធឺណិតមិនល្អ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិត អត្រាប្រើប្រាស់ទាបដោយសារតម្លៃទិន្នន័យនិងឧបករណ៍ខ្ពស់ ជំនាញឌីជីថលមានកម្រិត និងកង្វះខាត ព័ត៌មានអត្តសញ្ញាណឌីជីថលដែលត្រូវការសម្រាប់ប្រតិបត្តិការអនឡាញ។
កម្មវិធីនេះ ផ្តោតលើសមាហរណកម្ម រួមមានស្ត្រី យុវវ័យ ជនចាស់ជរា ជនពិការ និងប្រជាជនរស់នៅក្នុងសហគមន៍ជនបទ ដើម្បីធានាថាពួកគេមានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិតស្មើគ្នា និងទទួលបានអត្ថប្រយោជន៍ទាំងអស់ពីអ៊ីនធឺណិត៕