ប្រធានសម្ព័ន្ធក្រុមហ៊ុន Nakheel លោក Ali Rashid Lootah ឧទ្ទេសនាមជាមួយអនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អំពី Palm Island ដែលជាកោះសិប្បនិម្មិតធំបំផុតលើពិភពលោក (រូបថត៖ tuyengiao.vn) |
លោកស្រីអនុប្រធានរដ្ឋបានស្នើអោយ ឯកអគ្គរដ្ឋទូតនិងសមូហភាពកម្មាភិបាល បុគ្គលិកនៃស្ថានទូតទាំងមូល បន្ត ពង្រីកឧត្តមភាពនិងស្នាដៃដែលសម្រេចបាន ហើយម្ចាស់ការស្រាវជ្រាវ វាយតម្លៃ ចំពោះស្ថានភាពនិងធ្វើសេនាធិការចំពោះបក្ស រដ្ឋ អំពីវិធានការជាក់ស្ដែងនានា សំដៅបង្កើនទំនាក់ទំនងសហប្រតិបតិ្តការជាមួយ UAE អោយកាន់តែល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ក៏បានអញ្ជើញ ទៅទស្សនាសម្ព័ន្ធក្រុមហ៊ុន Nakheel & Limitless ហើយជួបធ្វើការជាមួយថ្នាក់ ដឹកនាំសម្ព័ន្ធក្រុមហ៊ុនផងដែរ។ ចំពោះគម្រោង ហាក់ឡុង Star របស់សម្ព័ន្ធក្រុម ហ៊ុននេះនៅវៀតណាម លោកស្រីអនុប្រធានរដ្ឋបានអះអាង ថា រដ្ឋាភិបាលវៀត ណាមនឹងបង្កលក្ខណៈងាយស្រួលដើម្បីអោយគម្រោងនេះត្រូវបានដំណើរការ ប្រកប ដោយជោគជ័យ ហើយក្លាយទៅជានិមិត្តរូបនៃទំនាក់ទំនងសហប្រតិ បតិ្តការរវាងវៀត ណាមនិង UAE ព្រមទាំងស្នើអោយសម្ព័ន្ធក្រុមហ៊ុន Nakheel ពន្លឿនវឌ្ឍនភាពនៃគម្រោងនេះ ដែលក្នុងនោះផ្ដល់អាទិភាពដល់ការប្រើប្រាស់ ពលករវៀតណាម សំដៅបង្កើតការងារធ្វើនៅតំបន់ ក៏ដូចជាបង្កើនការទទួល ខុសត្រូវពីភាគីវៀតណាមផងដែរ៕