អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh៖ លើកកំពស់និងបំពេញ គុណភាពនៃខ្សែព្រំដែនគោកវៀតណាម-កម្ពុជា

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា រដ្ឋសភាវៀតណាមបានស្ដាប់របាយការណ៍ ស្ដីពីការស្នើរអោយរដ្ឋសភាអនុម័តលើសន្ធិសញ្ញាបំពេញបន្ថែមនៃសន្ធិសញ្ញា កំណត់ព្រំដែនជាតិឆ្នាំ១៩៨៥និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥រវាងវៀត ណាមនិងកម្ពុជា ពិធីសារស្ដីពីការខ័ណ្ឌសីមា បោះបង្គោលព្រំដែនគោករវាងវៀត ណាមនិងកម្ពុជា។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh៖ លើកកំពស់និងបំពេញ គុណភាពនៃខ្សែព្រំដែនគោកវៀតណាម-កម្ពុជា - ảnh 1អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh 

  អញ្ជើញថ្លែងរបាយការណ៍នេះនៅសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៤ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអះអាងថា៖

        “ការចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩និងពិធីសារខ័ណ្ឌសីមា បោះបង្គោលព្រំដែន គឺជារបត់ប្រវត្តិសាស្ត្រដែលគូសសញ្ញានូវកិច្ចខិតខំ ប្រឹងប្រែងរបស់ប្រទេសទាំងពីរក្នុងការដោះស្រាយបញ្ហាព្រំដែន ព្រមទាំងនឹង បង្កើតឡើងស្ថានការណ៍ថ្មីអំពីសន្តិសុខ នយោបាយ និងទំនាក់ទំនងរវាងប្រទេស ទាំងពីរក៏ដូចជាក្នុងតំបន់ផងដែរ។ នេះជាមូលដ្ឋានគតិយុត្ត ដែលធានាថា នា ពេលអនាគត គ្មានអានុភាពណាមួយដែលអាចផ្ដួលរលំឬលុបបំបាត់សមិទ្ធិផលក្នុង ការដោះស្រាយបញ្ហាព្រំដែនគោករវាងប្រទេសទាំងពីរ រាំងស្កាត់ការដែលអានុ ភាពអមិត្តឆ្លៀតយកបញ្ហាព្រំដែននេះធ្វើជាសន្លឹកបៀរនយោបាយ បំប្លែងការពិត ញុះញង់ការបំផ្លាញប្រឆាំងនឹងរដ្ឋនីមួយៗនិងទំនាក់ទំនងទ្វេភាគី។ នេះជាគំរូ សម្រាប់ការដោះស្រាយបញ្ហាព្រំដែនប្រកបដោយសន្តិភាព ដោយឈរលើមូល ដ្ឋាននៃការគោរពគោលការណ៍ជាសារវ័ន្តក្នុងទំនាក់ទំនងអន្តរជាតិដែលត្រូវបាន ទទួលស្គាល់យ៉ាងទូលំទូលាយ”។

ការចុះហត្ថលេខាលើសន្ធិសញ្ញាអន្តរជាតិទាំងពីរនេះបានធ្វើឱ្យខ្សែបន្ទាត់ព្រំដែនស្ថិតក្រោមក្របខ័ណ្ឌនៃច្បាប់ ដែលបានអនុវត្តការងារខ័ណ្ឌសីមានិងបោះបង្គោល ព្រំដែននៅលើមូលដ្ឋានជាក់ស្តែងស្របតាមច្បាប់អន្តរជាតិនិងភាពជាក់ស្តែង រវាងប្រទេសទាំងពីរ និងជាឈ្នាន់ដ៏សំខាន់សម្រាប់ប្រទេសទាំងពីរ ដើម្បីឈានដល់ដំណោះស្រាយការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែន ១០០% នៅទូទាំងខ្សែបន្ទាត់ព្រំដែន រួមចំណែកដល់ការអនុវត្តគោលដៅកសាងខ្សែបន្ទាត់     ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ឈរលើមូលដ្ឋានគោរពឯករាជ្យនិងអធិបតេយ្យភាព បូរណភាពទឹកដី គោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក សមភាព និងដើម្បីផលប្រយោជន៍រួមផងដែរ។ បន្ទាប់ពីការផ្តល់សច្ចាប័ននិងចូលជាធរមាន សន្ធិសញ្ញាអន្តរជាតិទាំងពីរនេះនឹងក្លាយទៅជាមូលដ្ឋានច្បាប់ដ៏រឹងមាំសម្រាប់ការអនុវត្តការគ្រប់គ្រងព្រំដែននិងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរនៅពេលក្រោយ ព្រមទាំងរួមចំណែកក្នុងការលើកកំពស់ និងបំពេញឲ្យបានល្អនូវគុណភាពលើព្រំដែនគោករវាងវៀតណាមនិងកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ