អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញជូនពរបុណ្យណូអែលនៅឯអាគារប៊ីស្សព Bui Chu

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៣ ខែធ្នូ អនុប្រធានរដ្ឋវៀត ណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅសួរសុខទុក្ខនិងអបអរសាទរប៊ីស្សព Bui Chu Vu Dinh Hieu អ្នកមុខអ្នកការ  បុព្វជិក និងប្រជាសាសនិកកាតូលិកនៅអាគារប៊ីស្សព Bui Chu នៅឃុំ Xuan Ngoc  ស្រុក Xuan Truong ខេត្ត Nam Dinh ក្នុងឱកាសបុណ្យណូអែលឆ្នាំ ២០១៩ ។
អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញជូនពរបុណ្យណូអែលនៅឯអាគារប៊ីស្សព Bui Chu - ảnh 1 អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញជូនពរបុណ្យណូអែលនៅឯអាគារប៊ីស្សព Bui Chu (រូបថត៖ TTXVN)

លោកស្រី Dang Thi Ngoc Thinh  មានបំណងចង់ឱ្យបណ្តាបុព្វជិក និងសាសនិកបន្តឃោសនានិងកៀងករប្រជាសាសនិកកាតូលិកអនុវត្តតាមគោលការណ៍ គោលនយោបាយ និងច្បាប់របស់បក្សនិងរដ្ឋ ព្រមទាំងរឹតបន្តឹងចំណងសាមគ្គីភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍រួមរបស់ប្រទេសជាតិ និងមូលដ្ឋានទាំងមូល ជាពិសេសក្នុងការចលនាប្រឡងប្រណាំងអភិវឌ្ឍន៍សេដ្ឋកិច្ច កសាងគ្រួសារវប្បធម៌ កសាងជនបទថ្មី នគរអរិយធម៌ជាដើម៕

ប្រតិកម្មទៅវិញ