វេទិកានេះមានសម័យប្រជមចំនួនបី រួមមាន៖ ពង្រីកលិទ្ធិតំបន់និយម៖ ឆ្ពោះទៅរកតំបន់សន្តិភាព សុវត្ថិភាព និងស្ថិរភាព; វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញាសិប្បនិមិត្ត៖ ជំរុញកម្លាំងចលករស្នូលនៃវិបុលភាពក្នុងយុគសម័យឌីជីថល; និងការសន្ទនាជាមួយយុវជន៖ សំឡេងរបស់អ្នកដឹកនាំជំនាន់ក្រោយស្តីពីទំនាក់ទំនងមិត្តភាព។
នៅក្នុងវេទិកានេះ គណៈប្រតិភូបានចែករំលែកការវិវត្តសំខាន់ៗក្នុងទំនាក់ទំនងរវាងអាស៊ាន និងចិននាពេលថ្មីៗនេះ ដោយសង្កត់ធ្ងន់ថា នេះគឺជាទំនាក់ទំនងភាពជាដៃគូដ៏សំខាន់បំផុតមួយនៅក្នុងតំបន់។ គួរកត់សំគាល់ថា ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅឆ្នាំ២០២៣ ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ាន ដោយមានទំហំពាណិជ្ជកម្មទំនិញសរុបរវាងអាស៊ាន និងចិនសម្រេចបានជាង ៧០២ ពាន់លានដុល្លារអាមេរិក។
ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានចាត់ទុកថា នេះជាបញ្ហាបន្ទាន់ដែលទាមទារការសម្របសម្រួលយ៉ាងជិតស្និទ្ធ។ ភាគីពាក់ព័ន្ធត្រូវបន្តចូលរួមកិច្ចសន្ទនាក្នុងន័យស្ថាបនា និងគោរពតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)៕