អ្នកវិទ្យាសាស្ត្រឈានមុខគេជាច្រើនរបស់ពិភពលោកចូលរួមក្នុងសប្តាហ៍វិទ្យាសាស្ត្រប​ច្ចេកវិទ្យា VinFuture ឆ្នាំ​២០២៣

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៨ ខែធ្នូ សប្តាហ៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា VinFuture ឆ្នាំ ២០២៣ បានចាប់ផ្តើមជាផ្លូវការនៅទីក្រុងហាណូយ(វៀតណាម)។ 

ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ - ២១ ខែធ្នូ ស៊េរីព្រឹត្តិការណ៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិដ៏សំខាន់នេះ បានប្រមូលកេរ្តិ៍ឈ្មោះល្បីល្បាញជាច្រើនរបស់ពិភពលោក ក្នុងវិស័យដូចជា៖ Semiconductor, បញ្ញាសិប្បនិម្មិត(AI) វិជ្ជសាស្រ្ត  ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបៃតង។ ជាពិសេស ចំណុចស្នូលនៃព្រឹត្តិការណ៍គឺជាពិធីលើកតម្កើងអ្នកវិទ្យាសាស្ត្រដែលមានសមិទ្ធិផលទំលុះទំលាយ សម្រាប់បម្រើជីវភាពរបស់មនុស្សរាប់លាននាក់នៅលើផែនដី។

អ្នកវិទ្យាសាស្ត្រឈានមុខគេជាច្រើនរបស់ពិភពលោកចូលរួមក្នុងសប្តាហ៍វិទ្យាសាស្ត្រប​ច្ចេកវិទ្យា VinFuture ឆ្នាំ​២០២៣ - ảnh 1ពិធីប្រគល់ពានរង្វាន់ VinFuture ឆ្នាំ ២០២២។ រូបថត៖ VOV

សប្តាហ៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា VinFuture ឆ្នាំ ២០២៣ រួមមានសកម្មភាពសំខាន់ៗចំនួន ៤៖ "ការពិភាក្សាអំពីវិទ្យាសាស្ត្រសម្រាប់ជីវភាព"; "ការសន្ទនា រកឃើញអនាគត់ VinFuture "; "ពិធីប្រគល់ពានរង្វាន់ VinFuture" និង "ការជួបប្រាស្រ័យជាមួយម្ចាស់ពានរង្វាន់ VinFuture"។

នៅឆ្នាំ ២០២៣ ពានរង្វាន់ VinFuture បានឈានចូលរដូវកាលទី ៣ ជាមួយនឹងកិត្យានុភាពនិងឋានៈដែលត្រូវបានបញ្ជាក់កាន់តែច្បាស់ នៅក្នុងសហគមន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាពិភពលោក។ នៅវៀតណាម មូលនិធិ VinFuture និងពានរង្វាន់ VinFuture មិនត្រឹមតែជាស្ពានតភ្ជាប់បញ្ញារបស់ពិភពលោកជាមួយសហគមន៍វិទ្យាសាស្ត្របច្ចេកវិទ្យាវៀតណាមប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកក្នុងការបំផុសគំនិត និងលើកទឹកចិត្តដល់ផ្នែកវិទ្យាសាស្ត្រវៀតណាមឱ្យចាប់យកនិន្នាការយ៉ាងឆាប់រហ័ស និងឆ្ពោះទៅកាន់ផែនទីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាពិភពលោកទៀតផង៕


ប្រតិកម្មទៅវិញ