|
អ្នកវិទ្យាសាស្ត្រជួរមុខលើពិភពលោកជាច្រើននាក់ចូលរួមកម្មវិធី «ជំនួបនៅវៀតណាម»
(Image: itcpress.vn) |
(VOVworld) – សាស្ត្រាចារ្សជួរមុខលើពិភពលោកចំនួន ៧ រូបដែលដណ្តើមបាន
រង្វាន់ Nobel និងរង្វាន់ Field នឹងចូលរួមកម្មវិធី «ជំនួបនៅវៀតណាម» លើកទី
១២ ឆ្នាំ ២០១៦។ នៅ សន្និសីទកាសែតនាព្រឹកថ្ងៃទី៣ មិថុនា នៅទីក្រុងហាណូយ
រដ្ឋមន្ត្រីក្រសួងបព័ត៌មានទួរគម នាគមន៍វៀតណាម លោក Truong Minh Tuan
បានឲ្យដឹងថា៖ «ជំនួបនៅវៀតណាម» គឺជា កម្មវិធីវិទ្យាសាស្ត្រទ្រង់ទ្រាយអន្តរជាតិ
ដែលនឹងត្រូវបានរៀបចំឡើងនៅខេត្ត Binh Dinh ភាគ កណ្ដាលវៀតណាម។
ព្រឹត្តិការណ៍នេះគ្រោងនឹងទាក់ទាញការចូលរួមរបស់តំណាងអ្នក វិទ្យសាស្ត្រចំនួន
២៥០ នាក់នៅក្នុងនិងក្រៅប្រទេស។ កម្មវិធីរួមមានសន្និសីទនិង សិក្ខាសាលា
ចំនួន ១២ និងថ្នាក់រៀនអន្តរជាតិអំពីរូបវិទ្យាចំនួន ៣ ដែលនឹងចាប់ផ្តើមចាប់
ពី ថ្ងៃទី ២៦ មិថុនា ដល់ទី ១៧ ធ្នូ ឆ្នាំ ២០១៦។ ក្នុងនោះ សិក្ខាសាលាអន្តរជាតិ
«វិទ្យាសាស្ត្រ មូលដ្ឋាននិងសង្គម» គឺជាសកម្មភាពធំបំផុតក្នុងចំណោមសកម្មភាព
ក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍លើកនេះដែលនឹងត្រូវបានរៀបចំឡើងនាថ្ងៃទី ៧ និងទី
៨ ខែកក្កដា ខាងមុខនៅទីក្រុង Binh Dinh។ អង្គសន្និសីទគ្រប់រូបនឹងផ្លាស់ប្តូរម
តិជាមួយបណ្ដាអ្នកកំណត់គោលនយោបាយ តំណាងមណ្ឌលសេដ្ឋកិច្ចឯកជនស្តីពី
សារៈសំខាន់នៃវិទ្យាសាស្ត្រចំពោះការអភិវឌ្ឍន៍សង្គម ហើយផ្តើមឡើងបញ្ហាទាក់
ទិនដល់វិទ្យាសាស្ត្រសារវ័ន្តនិងសង្គមនៅប្រទេសអាស៊ីនានា ជាពិសេសនៅបណ្ដា
ប្រទេសកំពុងអភិវឌ្ឍន៍ដោយមានចរិតលក្ខណៈដោយឡែក៕