លោក Surya Deva ក្នុងកិច្ចសន្ទនា (រូបថត៖TTXVN) |
នៅទីនេះ លោក Surya Deva បានអះអាងថា លោកបានមើលឃើញពីវឌ្ឍនភាពដ៏គួរឱ្យចាប់អារម្មណ៍របស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងការអនុវត្តកម្មវិធីសន្តិសុខសង្គម តាមរយៈដំណើរទស្សនកិច្ចរបស់លោកនៅវៀតណាមនាពេលថ្មីៗនេះ។ វៀតណាមមានការរីកចម្រើនគួរឱ្យកត់ សម្គាល់ក្នុងការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពលើវិស័យជាច្រើន ដូចជាការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ លទ្ធភាពទទួលបានទឹកស្អាតនិងអនាម័យ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងបង្កើននវានុវត្តន៍។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះវិធីសាស្រ្តកាត់បន្ថយភាពក្រីក្រពហុវិមាត្ររបស់រដ្ឋាភិបាលវៀតណាម។
ថ្លែងមតិក្នុងសម័យសន្ទនា ឯកអគ្គរដ្ឋទូត លោក Mai Phan Dung ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមនៅទីក្រុងហ្សឺណែវ បានអះ អាងនូវគោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស រួមទាំងសិទ្ធិក្នុងការអភិវឌ្ឍ; សង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់បង្កើតលក្ខខណ្ឌសម្រាប់ប្រជាជន ចូលរួមចំណែកក្នុងគ្រប់ដំណើរការនៃការបង្កើត និងអនុវត្តគោលនយោបាយ។ លោកឯកអគ្គរដ្ឋទូត Mai Phan Dung បានអះអាងការគាំទ្រចំពោះអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិអភិវឌ្ឍន៍ និងមានបំណងចង់បន្តកិច្ចសហប្រតិបត្តិការជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនាពេលអនាគត៕