អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិអភិវឌ្ឍន៍ - លោក Surya Deva ។ រូបថត៖ Trong Phu/VOV |
លោកបណ្ឌិត Surya Deva បានឲ្យដឹងថា លោកមានដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនៅវៀតណាម ដើម្បីស្វែងយល់អំពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ លោកបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការកាត់បន្ថយភាពក្រីក្រ បង្កើតការងារធ្វើ និងបង្កើនការគ្របដណ្តប់សន្តិសុខសង្គម។ លោកបណ្ឌិត Surya Deva ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងជាវិជ្ជមានរបស់រដ្ឋាភិបាលវៀតណាមក្នុងការកសាងក្របខ័ណ្ឌច្បាប់ ផ្សព្វផ្សាយឯកសារច្បាប់ និងគោលនយោបាយទាក់ទងនឹងសិទ្ធិអភិវឌ្ឍន៍។ ខ្លឹមសារថ្មីមួយចំនួននៃច្បាប់វៀតណាមមានឥទ្ធិពលវិជ្ជមានក្នុងការលើកកម្ពស់សមភាពយេនឌ័រ ជាពិសេសបទប្បញ្ញត្តិទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងការបៀតបៀនផ្លូវភេទ អំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សានៅកន្លែងធ្វើការ។ វៀតណាមក៏សម្រេចបាននូវវឌ្ឍន៍ភាពជាច្រើនលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល... ជួយឱ្យជីវភាពប្រជាជនកាន់តែប្រសើរឡើង។ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិក៏បានស្នើឱ្យវៀតណាមបន្តធ្វើកំណែទម្រង់បែបបទរដ្ឋបាល និងចាត់វិធានការបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងការការពារជីវចម្រុះ៕