សាស្ត្រាចារ្យ Aleksius Jemadu បានមានប្រសាសន៍ថា ដល់ពេលដែលអាស៊ានត្រូវសម្របសម្រួលគោលនយោ បាយដើម្បីឆ្លើយតបនិងឈានទៅមុខគឺលុបបំបាត់ជំងឺរាតត្បាត COVID-19 ពីតំបន់អាស៊ីអាគ្នេយ៍និងវៀត ណាម។ អ្នកប្រាជ្ញឥណ្ឌូនេស៊ីរូបនេះបានវាយតម្លៃថា វៀតណាមបានដើរតួនាទីល្អក្នុងការដឹកនាំបណ្តាប្រទេសជាសមាជិក ដើម្បីរក្សានូវមជ្ឈភាពរបស់អាស៊ាន ក៏ដូចជាធានាថាប្រទេសសមាជិកទាំងអស់ប្រកាន់ខ្ជាប់នូវសាមគ្គីភាពនិងឯកភាពរបស់ខ្លួន ដើម្បីរក្សាស្ថេរភាពក្នុងតំបន់។ លោកសាស្ត្រាចារ្យ Aleksius បានបង្ហាញនូវជំនឿថា ប្រទេសវៀតណាមស្ថិតក្នុងឋានៈល្អបំផុតដើម្បីពង្រីកភាពជាអ្នកដឹកនាំរបស់អាស៊ាន នាពេលវេលាដែលមានចរិតលក្ខណៈសម្រេចនេះ៕