ប្រធានាធិបតីអាមេរិកលោក Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន |
ការស្ទង់មតិនេះបានបង្ហាញថា មានអ្នកបោះឆ្នោតអាមេរិក ៥៤ % បានសង្ស័យលើលទ្ធភាពដែលទំនាក់ទំនងជិតស្និទ្ធរវាងប្រធានាធិបតីអាមេរិក និងថ្នាក់ដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន នឹងនាំមកនូវលទ្ធផលចុងក្រោយគឺជាការរំលាយនុយក្លេអ៊ែរ ខណៈដែលមានត្រឹមតែ ៣១% បានបង្ហាញនូវទំនុកចិត្តថាវិធីសាស្ត្ររបស់ Trump នឹងធ្វើឱ្យកូរ៉េខាងជើងលុបចោលមហិច្ឆតាអាវុធនុយក្លេអ៊ែររបស់ខ្លួន។ នៅក្នុងការស្ទង់មតិនេះដែរ អ្នកបោះឆ្នោតចំនួន ៧០% របស់គណបក្សប្រជាធិបតេយ្យមិនជឿទុកចិត្តលើវិធីសាស្រ្តរបស់លោក Trump បើប្រៀបធៀបទៅនឹងអ្នកបោះឆ្នោតរបស់គណបក្សសាធារណរដ្ឋចំនួន ៣៥% ដែលមានទស្សនៈស្រដៀងគ្នាផងដែរ។ មានអ្នកបោះឆ្នោតឯករាជ្យជាងពាក់កណ្តាលស្នើនឹង ៥៦% បានគាំទ្រទស្សនៈរបស់អ្នកបោះឆ្នោតរបស់បក្សប្រជាធិបតេយ្យដោយអះអាងថាទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោក Trump នឹងមិននាំទៅការរំលាយអាវុធនុយក្លេអ៊ែរនោះទេ៕