អ្នកបោះឆ្នោតផ្តោតការយកចិត្តទុកដាក់លើបញ្ហាវិនិយោគសាធារណៈ (រូបថតៈ Phuong Hoa -TTXVN)
|
ការសួរដេញដោលនិងឆ្លើយសំនួរដេញដោលទទួលបានការយកចិត្តទុក ដាក់ជាច្រើនពីអ្នកបោះឆ្នោតទូទាំងប្រទេស។ អ្នកបោះឆ្នោត Ha Hong Len នៅទីក្រុង Son La បានលើកមតិថា៖
“ខ្ញុំឃើញថា លោករដ្ឋមន្ត្រីបានផ្តល់ចម្លើយយ៉ាងរាក់ទាក់។ លោកក៏បានផ្តល់ចម្លើយត្រង់ៗ នូវបញ្ហាដែលអង្គប្រជុំលើកឡើង។ខ្ញុំសង្ឈឹមថា លោករដ្ឋមន្ត្រីនឹងបន្ត មានការគ្រប់គ្រងយ៉ាងតឹងរឹងថែមទៀតលើបញ្ហាវិនិយោគសាធារណ”។
ស្តីពីបញ្ហានៅសេសសល់លើវិស័យវិនិយោគ អ្នកបោះឆ្នោត Do Thi Thuy នៅទីក្រុងHa Long ខេត្ត Quang Ninh បានចាត់ទុកថា៖
“យោងតាមស្ថានភាពជាក់ស្តែង ប្រភពទុនវិនិយោគសាធារណមាននិន្នាការ ថយចុះក្នុងចំណោមទុនវិនិយោគសរុប។តាមនោះ ដើម្បីរៀបចំឡើងវិញរចនាសម្ព័ន្ធ វិនិយោគសាធារណនិងលើកកំពស់ប្រសិទ្ធភាពវិនិយោគសាធារណ គឺត្រូវកំណត់ ច្បាស់នូវតួនាទីរបស់រដ្ឋក្នុងនោះមានសហគ្រាសរដ្ឋ។ ជាពិសេសត្រូវកសាងផែនការអភិវឌ្ឍន៍ជាតិនិងមានទស្សនវិស័យ”៕