អ្នកបោះឆ្នោតនៅទូទាំងប្រទេសមានក្ដីជឿទុកចិត្តលើសកម្មភាពរបស់សមាជិកសភា |
សេចក្ដីជឿទុកចិត្តលើសកម្មភាពរបស់សមាជិកសភា គឺជាអារម្មណ៍របស់អ្នកបោះឆ្នោតអំពីសម័យប្រជុំលើកទី ៤ នៃរដ្ឋសភាវៀតណាមនីតិកាលទី ១៤។ ដោយសារសម័យប្រជុំនេះបានប្រព្រឹត្តិទៅក្រោយសន្និបាតមជ្ឈឹមលើកទី ៦ ដែលទើបនឹងបានបិតបញ្ចប់ ដែលមានការពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើនចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចប្រទេសជាតិ។
នៅសម័យប្រជុំលើនេះ រដ្ឋសភានឹងពិចារណា និងអនុម័តលើគម្រោងច្បាប់ចំនួន ៦ ពង្រាងសេចក្ដីសម្រេចចិត្តចំនួន ១២ និងផ្តល់មតិលើគម្រោងច្បាប់ចំនួន ៩។ អ្នកបោះឆ្នោតបានវាយតម្លៃខ្ពស់ចំពោះរដ្ឋសភាលើកនេះ ចំពោះការ ធ្វើវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ ក្នុងនោះបានសង្កត់ធ្ងន់ទៅលើភារកិច្ចរបស់ថ្នាក់ដឹកនាំក្នុងការបង្ការប្រឆាំង អំពើពុករលួយ។ លោក Do Duy Thuong នៅទីក្រុងហាណូយបានឲ្យដឹងថា៖
"របាយការណ៏ថ្មីៗនេះស្តីពីការប្រកាសទ្រព្យសម្បត្តិសម្រាប់មនុស្សចំនួន ១ លាននាក់ គឺត្រឹមតែឃើញករណីមួយចំនួនបានប្រកាសខុស។ ដោយសារការប្រកាសតាមប្រាក់បៀវត្សរ៍គឺគ្នានបញ្ហាឡើយ ប៉ុន្តែបញ្ហាក្រៅប្រាក់បៀវត្សរ៍គឺជាបញ្ហាសំខាន់ៗ។ប្រជាជនយកចិត្តទុកដាក់ចំពោះការប្រកាសទ្រព្យសម្បត្តិណាស់ ដោយសារការគ្រប់គ្រងចំណូលគ្នានដំណោះស្រាយ ដើម្បីប្រឆាំងអំពើពុករលួយប្រកបដោយប្រសិទ្ធភាពឡើយ៕