អ្នកបោះឆ្នោតទូទាំងប្រទេសបោះទំនុកទុកចិត្តរបស់ខ្លួនទៅលើរដ្ឋសភានីតិកាលទី១៤

Chia sẻ
(VOVworld)-កិច្ចប្រជុំលើកទី១ រដ្ឋសភាវៀតណាមនីតិកាលទី១៤បានបើកយ៉ាង ឱឡារិកនាព្រឹកថ្ងៃទី២០កក្កដានៅទីក្រុងហាណូយ។ 
អ្នកបោះឆ្នោតទូទាំងប្រទេសបោះទំនុកទុកចិត្តរបស់ខ្លួនទៅលើរដ្ឋសភានីតិកាលទី១៤ - ảnh 1
អ្នកបោះឆ្នោតទូទាំងប្រទេសបោះទំនុកទុកចិត្តរបស់ខ្លួនទៅលើរដ្ឋសភានីតិកាលទី១៤

(VOVworld)-កិច្ចប្រជុំលើកទី១ រដ្ឋសភាវៀតណាមនីតិកាលទី១៤បានបើកយ៉ាង ឱឡារិកនាព្រឹកថ្ងៃទី២០កក្កដានៅទីក្រុងហាណូយ។ នេះជាកិច្ចប្រជុំពេញទៅ ដោយអត្ថន័យសំខាន់ៗ បង្កើតបុព្វបទសម្រាប់សកម្មភាពរបស់រដ្ឋសភាក្នុង អាណត្តិទាំងមូល។ ព្រឹត្តិការណ៍នយោបាយនេះ ទាក់ទាញការយកចិត្តទុកដាក់ យ៉ាងខ្លាំងរបស់អ្នកបោះឆ្នោតលើទូទាំងប្រទេស។ អ្នកបោះឆ្នោត Pham Xuan Toan នៅស្រុក Tran Yen ខេត្ត Yen Bai បានលើកមតិថា៖

        “ក្នុងកិច្ចប្រជុំលើកទី១នេះ ខ្ញុំរំពឹងទុកថា រដ្ឋសភានឹងជ្រើសរើសបានអ្នកដឹក នាំពេញសមត្ថភាពនិងមានលក្ខណៈសម្បត្ដិល្អដើម្បីដឹកនាំប្រទេសជាតិនិងបម្រើ ប្រជាជន។​សង្ឈឹមថា សមាជិកសមាជិកាសភាលើកនេះ នឹងរួមចំណែកកសាង ប្រទេសជាតិក្នុងសម័យកាលធ្វើសមាហរណកម្ម ជាពិសេសរក្សារឹងមាំបូរណភាព​ដែនដី ដើម្បីប្រជាជនអាចនឹងនរចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច”។

        ទន្ទឹមជាមួយគ្នានោះ អ្នកបោះឆ្នោតច្រើនរូបបានសម្តែងនូវបំណងប្រាថ្នា របស់ខ្លួនថា សមាជិកសមាជិកាសភានីតិកាលថ្មីនេះ នឹងពង្រីកបានស្មារតីទទួល ខុសត្រូវ អនុវត្តរាល់ប្រការដែលបានសន្យាជាមួយប្រជាជន និងធ្វើល្អតួនាទីជា ស្ពានបញ្ចូនមតិរបស់អ្នកបោះឆ្នោតជូនដល់រដ្ឋសភាផងដែរ៕

ប្រតិកម្មទៅវិញ