អ្នកធ្វើនាវាចរណ៍អឺរ៉ុបទទួលស្គាល់អធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើតកាលពីសតវត្សទី១៦

Chia sẻ
(VOVWORLD) - នៅលើផែនទីនេះ មានកោះនានានៅ ក្នុងប្រជុំកោះ Truong Sa ត្រូវបានសរសេរឈ្មោះជាភាសាវៀតណាមដូចជា កោះ Thi Tu កោះ Loai Ta ជាដើម។ 

រោងបោះពុម្ភ Fushosha របស់ជប៉ុនទើបនឹងបានបោះពុម្ភផ្សាយ សៀវភៅដោយចំណងជើងថា “រឿងដែលជនជប៉ុនកំពុងយល់ច្រឡំអំពី ប្រវត្តិសាស្ត្រសម័យជិតទំនើបនិងសម័យទំនើបនៅអាស៊ីអាគ្នេយ៍” របស់ លោកសាស្ត្រាចារ្យរង Kawashima អតីតគ្រូបង្រៀននៅសាកលវិទ្យាល័យ តូក្យូ។ សៀវភៅនេះមានឯកសារប្រវត្តិសាស្ត្រដ៏សំខាន់ចំនួន២របស់អ្នកធ្វើ នាវាចរណ៍អឺរ៉ុបកាលពីសតវត្សទី១៦ដែលទទួលស្គាល់អធិបតេយ្យភាព របស់វៀតណាមនៅសមុទ្រខាងកើត។

អ្នកធ្វើនាវាចរណ៍អឺរ៉ុបទទួលស្គាល់អធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើតកាលពីសតវត្សទី១៦ - ảnh 1ផែនទី “India Orientalis” 

ក្នុងនោះ ផែនទី “India Orientalis” (ឥណ្ឌាខាងកើត) ត្រូវបានអ្នកធ្វើ នាវាចរណ៍ជនជាតិហូឡង់ឈ្មោះ Jodocus Hondius បង្កើតឡើងកាលពី សតវត្សទី១៦ ដែលក្នុងនោះប្រជុំកោះ Truong Sa និង ប្រជុំកោះ Hoang Sa ត្រូវបានគូរតភ្ជាប់គ្នាហើយដាក់ឈ្មោះថា Pracel។ តំបន់ឆ្នេរសមុទ្រភាគ កណ្ដាលវៀតណាមនៅទល់មុខប្រជុំកោះទាំងពីរនេះត្រូវបានដាក់ឈ្មោះថា Costa de Pracel។ ប្រការនេះបានសរឲ្យឃើញថា អ្នកគូរផែនទីនេះបាន ទទួលស្គាល់ទំនាក់ទំនងដ៏ស្អិតរមួតរវាងដែនដីវៀត ណាមជាមួយតំបន់ Pracel។

អ្នកធ្វើនាវាចរណ៍អឺរ៉ុបទទួលស្គាល់អធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើតកាលពីសតវត្សទី១៦ - ảnh 2 ផែនទី “Siam and the Malay Archipelago” 

ឯកសារទី២គឺផែនទី “Siam and the Malay Archipelago” ដែលត្រូវ បានក្រុមហ៊ុន The Times Atlas – Printing House Square បោះពុម្ភផ្សាយ នៅទីក្រុងឡុងដ៍កាលពីឆ្នាំ១៨៩៦។ នៅលើផែនទីនេះ មានកោះនានានៅ ក្នុងប្រជុំកោះ Truong Sa ត្រូវបានសរសេរឈ្មោះជាភាសាវៀតណាមដូចជា កោះ Thi Tu កោះ Loai Ta ជាដើម។ ប្រការនេះសរឲ្យឃើញថា ជនវៀត ណាមបានគ្រប់គ្រង ដាក់ឈ្មោះឲ្យកោះទាំងនោះ ហើយត្រូវបានអ្នកគូរ ផែនទីអឺរ៉ុបទទួលស្គាល់និងសរសេរឈ្មោះជាភាសាវៀតណាមលើផែនទី។

អាស្រ័យទៅលើឯកសារប្រវត្តិសាស្ត្រដ៏សំខាន់ទាំងពីរនេះ លោក សាស្ត្រាចារ្យរង Kawashima បានអះអាងថា ការប្រកាសអធិបតេយ្យភាព របស់ចិននៅសមុទ្រខាងកើតគឺគ្មានមូលដ្ឋាននោះឡើយ ដោយសាររាជវង្ស ទាំងពីរ Ming និង Qing របស់ចិនបានអនុវត្តគោលនយោបាយបិទប្រទេស ហើយហាមឃាត់ប្រជាជនក្នុងស្រុកជិះទូកទៅខាងក្រៅផងដែរ។ ក្នុងពេល ជាមួយគ្នានោះ ក្នុងដំណាក់កាលនេះដែរ អ្នកធ្វើនាវាចរណ៍អឺរ៉ុបបានទទួល ស្គាល់អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំ កោះ Hoang Sa និងប្រជុំ កោះ Truong Sa រួចហើយ៕

ប្រតិកម្មទៅវិញ