អ្នកជំនាញរុស្ស៊ីកោតសរសើរវៀតណាមដែលបានអនុវត្តន៍ប្រកបដោយជោគជ័យនូវគំរូសេដ្ឋកិច្ចទីផ្សារតាមទិសដៅសង្គមនិយម

Chia sẻ

(VOVWORLD) - លោក Grigory Trofimchuk ប្រធានក្រុមប្រឹក្សាអ្នកជំនាញនៃមូលនិធិស្រាវជ្រាវ អាស៊ី-អឺរ៉ុប បានចាត់ទុកថា រយៈពេល៣៥ឆ្នាំជាកំណាត់ផ្លូវដ៏គ្រប់ល្មម ដើម្បីបង្ហាញឲ្យ ឃើញនូវលទ្ធផលអនុវត្តបុព្វហេតុផ្លាស់ប្ដូរថ្មីរហូតមកដល់បច្ចុប្បន្ននេះ។ 

ក្នុងឱកាសដែលលោកអគ្គលេខាបក្ស Nguyen Phu Trong នាពេលថ្មីៗនេះ មានអត្ថបទសរសេរស្ដីពីមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាមនោះ អ្នកជំនាញ រុស្ស៊ីមួយចំនួនបានធ្វើការវាយតម្លៃអំពីបុព្វហេតុផ្លាស់ប្ដូរថ្មីនិងគំរូសេដ្ឋកិច្ចទីផ្សារតាម ទិសដៅសង្គមនិយមនៅវៀតណាម។
អ្នកជំនាញរុស្ស៊ីកោតសរសើរវៀតណាមដែលបានអនុវត្តន៍ប្រកបដោយជោគជ័យនូវគំរូសេដ្ឋកិច្ចទីផ្សារតាមទិសដៅសង្គមនិយម - ảnh 1លោក Grigory Trofimchuk ប្រធានក្រុមប្រឹក្សាអ្នកជំនាញនៃមូលនិធិស្រាវជ្រាវ អាស៊ី-អឺរ៉ុប។ (រូបថត៖ VNA)

លោក Grigory Trofimchuk ប្រធានក្រុមប្រឹក្សាអ្នកជំនាញនៃមូលនិធិស្រាវជ្រាវ អាស៊ី-អឺរ៉ុប បានចាត់ទុកថា រយៈពេល៣៥ឆ្នាំជាកំណាត់ផ្លូវដ៏គ្រប់ល្មម ដើម្បីបង្ហាញឲ្យ ឃើញនូវលទ្ធផលអនុវត្តបុព្វហេតុផ្លាស់ប្ដូរថ្មីរហូតមកដល់បច្ចុប្បន្ននេះ។ តាមអ្នក ជំនាញរូបនេះ សេដ្ឋកិច្ចទីផ្សារតាមទិសដៅសង្គមនិយមគឺជាខែលមួយរបស់វៀតណាម ដែលអាស្រ័យហេតុនោះបានជាប្រទេសនិងប្រជាជនវៀតណាមបានបង្កើតឡើងផ្ទាំងគំនូរសេដ្ឋកិច្ច-សង្គមដ៏ភ្លឺស្វាង។
ចំណែកឯ លោកបណ្ឌិត Evgeny Vlasov សាកលវិទ្យាធិការរងស្ដីទី ទទួលបន្ទុក ទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យវិជ្ជាជីវៈចម្រុះចុងបូព៌ា (DVFU) ចាត់ទុកថា អត្ថបទសរសេររបស់លោកអគ្គលេខាបក្ស Nguyen Phu Trong បានបូកសរុបបទ ពិសោធន៍អភិវឌ្ឍប្រទេសជាតិក្នុងអតីតកាលជាមួយបទពិសោធន៍នាបច្ចុប្បន្ន ហើយ កំណត់មាគ៌ានយោបាយនិងអនាគតរបស់ប្រទេសជាតិ។ លោកបណ្ឌិតជឿជាក់ថា វៀតណាមនឹងអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាត បក្សលើកទី១៣ ដើម្បីក្លាយទៅជាប្រទេសអភិវឌ្ឍមួយដោយមានប្រាក់ចំណូលខ្ពស់៕

ប្រតិកម្មទៅវិញ