អ្នកជំនាញនិងអ្នកប្រាជ្ញរុស្ស៊ីអះអាងថា កិត្យានុភាពរបស់វៀតណាមនៅលើពិភពលោកកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ

Chia sẻ
(VOVWORLD) - ពីប្រទេសរុស្ស៊ី អ្នកដឹកនាំ គ្រូបង្រៀន និងអ្នកជំនាញនៃសាកលវិទ្យាល័យ សាកលវិទ្យាល័យសហព័ន្ធចុងបូព៌ា (DVFU) បានចែករំលែកអារម្មណ៍អំពីមហាសន្និបាតលើកទី១៣ នៃបក្សកុម្មុយនិស្ត វៀតណាម ហើយបានជឿជាក់ថាមហា  សន្និបាតនីតិកាលនេះទទួលបានជោគជ័យដ៏ផ្លែផ្កាផងដែរ។
អ្នកជំនាញនិងអ្នកប្រាជ្ញរុស្ស៊ីអះអាងថា កិត្យានុភាពរបស់វៀតណាមនៅលើពិភពលោកកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 1មហាសន្និបាតលើកទី១៣ នៃបក្សកុម្មុយនិស្ត វៀតណាមគឺជាព្រឹតិ្តការណ៍នយោបាយដ៏សែនសំខាន់របស់វៀតណាម (រូបថត៖ VNA)

លោកសាស្ត្រាចារ្យរង បណ្ឌិតនផ្នែកយោបាយ លោក Artyom Lutkin នាយករងវិទ្យាស្ថានភាគខាងកើតចំណុះសកលវិទ្យាល័យសហព័ន្ធចុងបូព៌ា (DVFU)  និងជាអ្នកជំនាញខាងស្រាវជ្រាវបញ្ហាសន្តិសុខនៅតំបន់អាស៊ី - ប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា    មហាសន្និបាតនីតិកាលទី១៣ នៃបក្សកុម្មុយនិស្តវៀតណាម មិនត្រឹមតែជា ព្រឹត្តិការណ៍ដ៏សែនសំខាន់បំផុតនៅក្នុងជីវិតនយោបាយរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍អន្តរជាតិសំខាន់ទៀតផង។ លោកបណ្ឌិត Artyom Lutkin ក៏បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិ បានចុះផ្សាយព័ត៌មាននិងការអត្ថាធិប្បាយអំពីមហាសន្និបាត ហើយចំណុចនេះបានឆ្លុះបញ្ចាំងថា តួនាទីរបស់វៀតណាមកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនត្រឹមតែនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេថែមទាំងក្នុងឆាកនយោបាយសកលលោកទៀតផង។

រីឯលោកអនុបណ្ឌិតនយោបាយ Ivan Pisarev  គ្រូបង្រៀនផ្នែកទំនាក់ទំនងអន្តរជាតិនៃដេប៉ាតឺម៉ង់អាស៊ី - ប៉ាស៊ីហ្វិកនៅវិទ្យាស្ថានភាគខាងកើតចំណុះសកលវិទ្យាល័យ DVFU ក៏បានអះអាងថាវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួន ដែលអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមាននៅក្នុងបរិបទដែលជំងឺរាតត្បាតសកល COVID-19 មិនមានសញ្ញាបង្ហាញពីការថមថយចុះនៅបណ្តាប្រទេសជាច្រើននៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ