![អ្នកជំនាញការជាង៨០០នាក់នៅក្នុងនិងក្រៅប្រទេសចែករំលែកការស្រាវជ្រាវអំពីបេះដូងសសៃឈាម - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2014_06_15/tim mach.jpg) |
អ្នកជំនាញការជាង៨០០នាក់នៅក្នុងនិងក្រៅប្រទេសចែករំលែកការស្រាវជ្រាវអំពីបេះដូងសសៃឈាម (tuoitre.vn) |
Vovworld-នាថ្ងៃទី១៤មិថុនានៅទីក្រុង Nha Trang (Khanh Hoa) ភាគកណ្ដាល
វៀតណាមបានប្រព្រឹត្តទៅសន្និសីទវិទ្យាសាស្ត្របេះដូងសសៃឈាមជ្រៀតជ្រែក
ទីក្រុងហូជីមិញបើកទូលាយលើកទី៤ដោយមានការចូលរួមរបស់សាស្ត្រាចារ្ស
វេជ្ជបណ្ឌិតអ្នកជំនាញការជួរមុខផ្នែកបេះដូងសសៃរឈាមចំនួន៨០០នាក់នៅ
ក្នុងនិងក្រៅប្រទេស។ ខ្លឹមសារនៃសន្និសីទលើកនេះត្រូវបានកសាងដោយ
ផ្អែកលើបទដ្ឋានវិទ្យាសាស្ត្រជឿនលឿននិងជាក់ស្ដែង។ ជាពិសេសបណ្ដាអ្នក
ជំនាញការជួរមុខផ្នែកបេះដូងសសៃរឈាមក្នុងនិងក្រៅប្រទេសបានសហការ
អនុវត្តបច្ចេកទេសថ្មីលើអ្នកជំងឺចំនួន៥នាក់នៅមន្ទីពេទ្យ Khanh Hoa តាមរយៈ
ស្ពានទូរទស្សន៍ onlines ដល់សន្និសីទ៕