អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគបរទេស

Chia sẻ
(VOVWORLD) - នេះគឺជាលទ្ធផលដែលវៀតណាមមានបរិយាកាសវិនិយោគស្ថិរភាព កំណើនសេដ្ឋកិច្ចខ្ពស់ ទីផ្សារក្នុងស្រុកធំ និងធនធានកម្លាំងពលករវ័យក្មេង។ 
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគបរទេស - ảnh 1សកម្មភាពផលិតកម្មនៅសហគ្រាស FDI នៅ Dong Nai។ រូបថត៖ Hong Dat/TTXVN

ក្នុងក្របខ័ណ្ឌនៃសន្និសីទនិទាឃរដូវប្រចាំឆ្នាំនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) ដែលប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីន តោនឌីស៊ី (សហរដ្ឋអាមេរិក) លោក Paulo Medas ប្រធានគណៈប្រតិភូពិគ្រោះយោបល់សេដ្ឋកិច្ច និងត្រួតពិនិត្យនៃការវិភាគម៉ាក្រូសេដ្ឋកិច្ចវៀត ណាមរបស់ IMF សង្កត់ធ្ងន់ថា វៀតណាមនៅតែជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគបរទេស (FDI)។ នេះគឺជាលទ្ធផលដែលវៀតណាមមានបរិយា កាស វិនិយោគស្ថិរភាព កំណើនសេដ្ឋកិច្ចខ្ពស់ ទីផ្សារក្នុងស្រុកធំ និងធនធានកម្លាំងពលករវ័យក្មេង។ ដើម្បីរក្សាភាពទាក់ទាញរបស់ខ្លួន វៀតណាមត្រូវបន្តកែលម្អបរិយាកាសធុរកិច្ច កាត់បន្ថយនីតិវិធីរដ្ឋបាល អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសថាមពលបៃតង និងជំរុញនវានុវត្តន៍៕

ប្រតិកម្មទៅវិញ