អ្នកឆ្លងជំងឺកូវីដ ១៩ លើទូទាំងពិភពលោកកើនឡើងដល់ ១៥៩.៦ លាននាក់

Chia sẻ

(VOVWORLD) -  ប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺនៅតែជាសហរដ្ឋអាមេរិក ដែលមានអ្នកស្លាប់ច្រើនជាង ៥៩៦.០០០ នាក់ក្នុងចំណោមអ្នកឆ្លងជំងឺជាង ៣៣,៥ លាននាក់។ បន្ទាប់មកគឺឥណ្ឌានិងប្រេស៊ីល។

យោងតាមស្ថិតិរបស់គេហទំព័រ worldometers.info គិតត្រឹមម៉ោង ១ ថ្ងៃទី ១១ ឧសភា (ម៉ោង UTC) ពិភពលោកទាំងមូលបានកត់ត្រាករណីឆ្លងកូវីដ ១៩ ជិត ១៥៩.៦ លានករណី ក្នុងនោះករណីស្លាប់ជាង ៣.៣ លាននាក់។ ប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺនៅតែជាសហរដ្ឋអាមេរិក ដែលមានអ្នកស្លាប់ច្រើនជាង ៥៩៦.០០០ នាក់ក្នុងចំណោមអ្នកឆ្លងជំងឺជាង ៣៣,៥ លាននាក់។ បន្ទាប់មកគឺឥណ្ឌានិងប្រេស៊ីល។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ពិភពលោកបានកត់ត្រាករណីឆ្លងថ្មីជិត ៦០៩.០០០ ករណី ដែលភាគច្រើនប្រមូលផ្តុំនៅក្នុងប្រទេស ឥណ្ឌា (៣២៩.៥១៧ ករណី) សហរដ្ឋអាមេរិក (២៩.៦៤០ ករណី) ប្រេស៊ីល (២៩.២៤០ ករណី) អ៊ីរ៉ង់និងអាហ្សង់ទីន។ ថ្វីត្បិតតែវីរុស SARS –CoV-2 បន្តរាលដាលពាសពេញពិភពលោកក៏ដោយ ប៉ុន្តែការវិវឌ្ឍន៍របស់ជំងឺកូវីដ ១៩ នេះ កំពុងបង្ហាញសញ្ញាវិជ្ជមានក្នុងរយៈពេល ៧ ថ្ងៃកន្លងមកនេះ ដោយចំនួននៃការឆ្លងថ្មីនៅតំបន់អឺរ៉ុបមានការថយចុះ ១៩% នៅអាមេរិកខាងជើងធ្លាក់ចុះ ១៦%  និងអាហ្វ្រិកធ្លាក់ចុះ ១%។

នៅទ្វីបអាស៊ីវិញ ប្រទេសនេប៉ាល់កំពុងប្រឈមនឹងការវិឌ្ឍន៍នៃជំងឺកូវីដ ១៩ យ៉ាងធ្ងន់ធ្ងរ។ ពោលគឺ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ប្រទេសនេះបានកត់ត្រាចំនួនអ្នកឆ្លងថ្មីខ្ពស់ ហើយករណីស្លាប់ដែលមិនធ្លាប់មានពីមុនមក ដោយករណីឆ្លងជាង ៩,០០០ នាក់និង ១៥៣ នាក់បានស្លាប់។ រហូតមកដល់ពេលនេះ នេប៉ាល់មានអ្នកឆ្លងជំងឺកូវីដជិត ៤០៤.០០០ ករណី ហើយករណីស្លាប់ចំនួន ៣.៨៥៩ នាក់៕

ប្រតិកម្មទៅវិញ