អ្នកឆ្លងកូវីដ ១៩ លើលោកឈានដល់ ១៧១,៤ លាននាក់

Chia sẻ
(VOVWORLD) - ប្រទេសដែលមានចំនួនអ្នកស្លាប់និងឆ្លងជំងឺខ្ពស់បំផុតនៅលើពិភពលោកនៅតែជាសហរដ្ឋអាមេរិកដែលមានអ្នកស្លាប់ជាង ៦០៩,៧៦៧ នាក់ក្នុងចំណោមអ្នកជំងឺសរុបជាង ៣៤ លាននាក់។ បន្ទាប់មកគឺឥណ្ឌានិងប្រេស៊ីល។

យោងតាមគេហទំព័រស្ថិតិ worldometers.info គិតត្រឹមម៉ោង ១ រសៀល ថ្ងៃអង្គារ ទី ១ ខែមិថុនា ឆ្នាំ ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧១, ៤លាននាក់ហើយ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៥៦ លាននាក់។ ប្រទេសដែលមានចំនួនអ្នកស្លាប់និងឆ្លងជំងឺខ្ពស់បំផុតនៅលើពិភពលោកនៅតែជាសហរដ្ឋអាមេរិកដែលមានអ្នកស្លាប់ជាង ៦០៩,៧៦៧ នាក់ក្នុងចំណោមអ្នកជំងឺសរុបជាង ៣៤ លាននាក់។ បន្ទាប់មកគឺឥណ្ឌានិងប្រេស៊ីល។ទាក់ទងនឹងយុទ្ធនាការចាក់វ៉ាក់សាំង នៅថ្ងៃទី ៣១ ខែឧសភា គណៈកម្មាធិការអឺរ៉ុប បានផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Pfizer/BioNTech ការពារកូវីដ-១៩ សម្រាប់កុមារអាយុ ១២ ឆ្នាំឡើងទៅ។ ក្នុងពេលជាមួយគ្នានោះដែរ រដ្ឋាភិបាលដាណឺម៉ាកបានស្នើឱ្យអាជ្ញាធរសុខាភិបាលនៃប្រទេសនេះ ពិនិត្យឡើងវិញនូវការសម្រេចចិត្តដែលបានធ្វើឡើងក្នុងខែឧសភា អំពីការដកវ៉ាក់សាំងការពារកូវីដ  ១៩ ពីក្រុមហ៊ុនឱសថ Johnson & Johnson (សហរដ្ឋអាមេរិក) ចេញពីកម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិ៕

ប្រតិកម្មទៅវិញ